ប្រទេសអ៊ីរ៉ាក់៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Iraqi Airways បានបើកដំណើរការជើងហោះហើរត្រង់ទៅប្រទេសអ៊ីរ៉ង់ឡើងវិញ នៅថ្ងៃនេះដោយចាប់ផ្តើមពីអាកាសយានដ្ឋានអន្តរជាតិ Najaf ទៅកាន់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
តាមក្រុមហ៊ុន Iraqi Airways ជើងហោះហើរនឹងមានរៀងរាល់ថ្ងៃ និងតភ្ជាប់ពី Najaf ទៅទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមមាន Tehran, Mashhad និង Isfahan បន្ទាប់ពីបានបំពេញលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិចាំបាច់រួចរាល់។
ការបើកជើងហោះហើរឡើងវិញនេះ បន្ទាប់ពីការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី៤ ខែតុលា។ នៅថ្ងៃនោះ អាកាសយានដ្ឋាន Najaf បានទទួលជើងហោះហើររបស់ក្រុមហ៊ុន Caspian Airlines របស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងបាដាដ និងវ៉ាស៊ីនតោន ដែលផ្តល់ការលើកលែងជាក់លាក់សម្រាប់ការបើកជើងហោះហើរទាំងនេះ។
មុននេះ អាកាសយានដ្ឋានអន្តរជាតិ Najaf បានផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីអ៊ីរ៉ង់ កាលពីថ្ងៃទី២៥ ខែកញ្ញា បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើវិស័យអាកាសចរណ៍របស់អ៊ីរ៉ង់៕
ចែករំលែកព័តមាននេះ