លក់​ទៀត​ហើយ ឬ​មិនមែន​លក់ ​ដោះ​ដូរ​តាម​បែប​យក​ឆ្នាំង​មាសដូ​រយក​ឆ្នាំង​ស្ពាន់


រាជធានីភ្នំពេញ ៖​ ដី​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ដែល​ជា​ដី​ត្រូវប៉ាន់ ត្រូវ​​បាន​គេ​លួច​ខ្សឹប​ប្រាប់​ថា មាន​ក្រុមហ៊ុនលួចរត់ការ​ទិញ​យក​បាត់​ទៀត​ហើយ ក្រោម​រូបភាព​ដោះ​ដូរ​
«​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងស្ពាន់»​​ ​សល់​លុយ​ចែក​គ្នា ហើយ​គ្រោង​នឹង​ដេញ​មន្ត្រី​នគរបាល​ចេញពី​ទីតាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី ដែល​ជា​ផ្ទះល្វែង​មានកម្ពស់​​២​ជាន់​នៅ​បុរី​ប៊ុ​ន ជេស្ឋ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប ដែល​បាន​ទិញ​ទុកជា​ស្រេច​ហើយ ។​ ទោះបីជា​យ៉ាង​នគរបាល ប៉ុស្តិ៍ ពុំ​ទាន់​បាន​ចំណែក​នៅឡើយ​នោះ​ទេកំពុងជ្រួល ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ដី​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ព្រែក​លៀបនោះ ត្រូវ​បាន​គេ​ដឹង​ថា ក្បាលដីមាន​ទំហំ​ប្រមាណ​២៨​ម៉ែត្រ គុណ​៣០​ម៉ែត្រ ព្រមទាំង​ចំណី​ទន្លេមេគង្គ​ជា​ច្រើន​ម៉ែត្រ​ទៀត មានតម្លៃទី​ផ្សារ​ជិត​២លាន​ដុល្លារ ស្ថិត​នៅ​ស្របតាម​មាត់ទន្លេ​មេ​ង្គ​ក្នុងភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ។ ​ដី​នេះ ដែល​អាច​ធ្វើ​កន្លែង​លំហែកាយ​ សម្រាប់​អ្នកមាន​ស្តុកស្តម្ភ​ហើយក៍​ជា​ដី​ត្រូវប៉ាន់ ដែលក្រុមហ៊ុន និង​អ្នកមាន​ព្យាយាម​រក​ខ្សែពួរ​រត់ការ​លេប​ត្របាក់​យក​ជា​យូរ​មក​ហើយ ទើបបានសម្រេច ​ប្រហែលជា​មាន​ខ្នង​ក្រាស់​ៗ​ហើយ​មើលទៅ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើលដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បន្ទាប់​ពី​ក្រុមហ៊ុនយក​ឯកសារ​ដោះ​ដូរ​មក​បង្ហាញ​ព្រមទាំង​ច​រា​ចារ​ប្រជា​ល​រដ្ឋមួយ​គ្រួសារ ដែល​បាន​រស់នៅ​តាំងពី​ស្នាក់​ការ​ប៉ុស្តិ៍ នៅ​ជា​មណ្ឌល​សុខភាព​ស្រុក​មុខកំពូល អោយ​ចាក់ចេញ​ជា​ថ្នូរប្រាក់​៤​ម៉ឺន​ដុល្លារ ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ក្រុមហ៊ុនដែល​មានភ័ព្វ​សំណាង គឺ​ក្រុមហ៊ុន​ឡុ​ង ម៉ា អ៊ិ​ន​វេស​អេ​ន រៀល អ៊ី​ស្ទេ​ច ដែល​គេ​អះអាង​ថា ជា​ក្រុម​ហ៊ុនមួយ ដែល​មាន​ខ្សែពួរ​ធំ​ៗ ​។ កោះសន្តិភាព​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ក្រុម​ហ៊ុន​ ឡុង ម៉ា បាន​នៅ​ឡើយ​ទេ ម្សិលមិញនេះ ។

ព័ត៌មានពិស្តារនឹង​មានផ្សាយជូននៅកាសែតកោះសន្តិភាព ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ