ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​មាន​ប៉ា​ស្ព័​រ​២០០​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជ្រូក​ចំនួន​២០០​ក្បាល​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ដឹក​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា និង​ដឹក​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម​ទៀត ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ ជ្រូក​ចំនួន​២០០​ក្បាល​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​នោះ​ដឹក​យក​មក​ស្តុក​ទុក​នៅ​ភូមិ​លក​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងស្រុក​កំពង់ត្រាច គ្រោង​នឹង​ដឹក​បន្ត​ឆ្លង​តាម​ច្រក​ទ្វារ​ព្រែក​ចាក​។ ការ​ដឹក​ជ្រូក​មក​ស្តុក​ចុះ​នៅ​កៀក​ជិត​​ច្រកព្រំដែន​នេះ…

ខេត្តកំពត ៖ ជ្រូក​ចំនួន​២០០​ក្បាល​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ដឹក​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា និង​ដឹក​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម​ទៀត ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ ជ្រូក​ចំនួន​២០០​ក្បាល​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​នោះ​ដឹក​យក​មក​ស្តុក​ទុក​នៅ​ភូមិ​លក​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងស្រុក​កំពង់ត្រាច គ្រោង​នឹង​ដឹក​បន្ត​ឆ្លង​តាម​ច្រក​ទ្វារ​ព្រែក​ចាក​។

ការ​ដឹក​ជ្រូក​មក​ស្តុក​ចុះ​នៅ​កៀក​ជិត​​ច្រកព្រំដែន​នេះ ក៏​មាន​មន្ត្រី​គយ​នៅ​ការិយាល័យ​ព្រែក​ចាក​និង​មន្ត្រី​គយ​ច​ល័តត្រួត​ពិនិត្យ​មើល​ចំនួន​ជ្រូក និង​ពិនិត្យ​មើល​ឯកសារ​ផងដែរ​។

មន្ត្រី​គយ​ទាំង​អស់នោះ​បាន​និយាយ​ថា ជ្រូក​ចំនួន​២០០​ក្បាល​នេះ​សុទ្ធតែ​ត្រូវ​មានច្បាប់​រួចរាល់​អស់ហើយ ។

គេ​បាន​សំគាល់​ឃើញ​ថា សត្វ​ជ្រូក​តែងតែមាន​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តែ​ពេល​នេះ​ត្រូវ​បាន​គេ​នាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ