ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​​​មូលហេតុ​ដែលបាក់​សំណង់​សាលា​ឆាន់​​កំពុង​​សង់​ក្នុង​វត្តប្រាសាទគោក​ចក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណីបាក់សំណង់បេតុង​ប្លង់​សេ​សាលាឆាន់ដែល​កំពុង​សាងសង់​នេះ គឺមូល​ហេតុ​មក​​ពី​មេការ​សំណង់​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​លើ​ជ​ន្ទ​ល់​ទ្រ​បាន​ន័យ​ថា មានការ​ធ្វេសប្រហែស ទើប​ធ្វើ​ឱ្យ​បាក់​ទាំង​ផ្ទាំងសង្កត់​មក​លើ​មនុស្ស​ បណ្តាល​ឱ្យ​មាន​អ្នកបាត់បង់ជីវិតមនុស្សជា​បន្តបន្ទាប់​រហូត​ដល់​៣​នាក់ និង​របួសធ្ងន់​ស្រាល​១៣​នាក់ ព្រមទាំង​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ។…

ខេត្តសៀមរាប ៖ ករណីបាក់សំណង់បេតុង​ប្លង់​សេ​សាលាឆាន់ដែល​កំពុង​សាងសង់​នេះ គឺមូល​ហេតុ​មក​​ពី​មេការ​សំណង់​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​លើ​ជ​ន្ទ​ល់​ទ្រ​បាន​ន័យ​ថា មានការ​ធ្វេសប្រហែស ទើប​ធ្វើ​ឱ្យ​បាក់​ទាំង​ផ្ទាំងសង្កត់​មក​លើ​មនុស្ស​ បណ្តាល​ឱ្យ​មាន​អ្នកបាត់បង់ជីវិតមនុស្សជា​បន្តបន្ទាប់​រហូត​ដល់​៣​នាក់ និង​របួសធ្ងន់​ស្រាល​១៣​នាក់ ព្រមទាំង​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ។

សូមរំលឹកថា យ៉ាង​ហោច​ណាស់​ ជន​រង​គ្រោះ​បាន​កើន​ដល់​១៦​នាក់​ ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ចេញពី​ក្រោម​សំណង់​ប្លង់​សេ​សាលាឆាន់​ដែល​បាក់​ក្នុង​ពេល​កំពុង​ចាក់​បេតុង​សាងសង់​នៅ​វត្ត​ប្រាសាទគោក​ចក សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ដសៀមរាប ក្នុង​នោះ​៣​នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​១៣​នាក់ រង​របួសធ្ងន់​និង​ស្រាល ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ដែល​កំពុង​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៣​នាក់​ដែល​បាន​ស្លាប់​នោះ មាន​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក្រោយ​ពេល​នាំ​ទៅ​ធ្វើការ​សង្គ្រោះ ។ក្រុម​ជួយ​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ក៏​កំពុង​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដោយ​សហការ ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ក្នុង​ហេតុការណ៍​ដ៏​តក់ស្លុត​នេះ​ក៏​មាន​វត្តមាន​លោក ទៀ សីហា អា​ភិ​បាល​ខេត្ត​បាន​ទៅ​ពិនិត្យ​សភាពការណ៍​ជាក់ស្តែង ។

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២ ធ្នូ មាន​ហេតុការណ៍​បាក់​ប្លង់​សេ​សាលាឆាន់​កម្ពស់​៨​ម៉ែត្រ ដែល​មាន​ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ដែល​កំពុង​សាងសង់ នៅ​ក្នុង​វត្ត​ប្រាសាទគោក​ចក ។
លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​បញ្ជា​កងកម្លាំងប្រដាប់អាវុធ សហការ​ជាមួយ​ប្រជាពល​រដ្ឋ​ធ្វើការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​យ៉ាង​សស្រាក់សស្រាំ តាំងពី​ពេល​កើតហេតុ​ដំបូង​រហូត​មក ។

អ្នក​ស្លាប់​ទាំង​៣​នាក់ រួម​មាន​៖
ទី​១-​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ
ទី​២-​ឈ្មោះ យិ​ន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
ទី​៣-​ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ករណី​បាក់​ប្លង់​សេ​សាលាឆាន់ របស់​វត្ត​ប្រាសាទគោក​ចក ដែល​កំពុង​សាងសង់​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​ការ​ធ្វេសប្រហែស​របស់​វិស្វករ​សំណង់ ។ ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​៣​នាក់ និង របួសធ្ងន់ ស្រាល​១៣​នាក់ ក៏​រួម​មាន​ទាំង​ព្រះសង្ឃ​១​អង្គ​ផង ដែល​កំពុង​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

អត្ថបទសរសេរ ដោយ