ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ថ្មី EU សង្ឃឹមថា កម្ពុជា​នឹង​រួច​ផុត​ពី​ការ​ដក​អនុគ្រោះ​ពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​នឹង​រួច​ផុត​ពី​ការ​ដក​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​កែវ ពិសិដ្ឋ​នាយក​រដ្ឋ​ខុទ្ទកាល័យ​សម្តេច ហេង…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​នឹង​រួច​ផុត​ពី​ការ​ដក​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​កែវ ពិសិដ្ឋ​នាយក​រដ្ឋ​ខុទ្ទកាល័យ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សារ​ទ្វេភាគី​រវាង​សម្តេច ហេង​សំ​រិ​ន ជាមួយ​លោកស្រី​ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ (Mr. Carmen Moreno) ឯកអគ្គរដ្ឋទូត​សហ ភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ។

ក្នុង​ជំនួប​លោកស្រី​ទូត​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប គឺជា​ដៃគូរ​ដ៏​សំខាន់​របស់​កម្ពុជា ។ លោកស្រី​បន្ត​ថា មិន​ត្រឹមតែ​មាន​កិច្ច​សហ​ប្រ​តិ​បត្ត​កម្ម​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ សហភាព​អឺរ៉ុប​ក៏​មានការ​សហការ​ល្អជា​មួយ​ស្ថាប័ន​នីតិ​បញ្ញា​ត្តិ​របស់​កម្ពុជា (​រដ្ឋសភា​, ព្រឹទ្ធសភា​) ផង​ដែរ ។ លោកស្រី​បន្ត​ថា សហភាព​អឺរ៉ុប​បាន​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។ ក្នុង​ទំនាក់ទំនង​២៥ ឆ្នាំ រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​គោល នយោបាយ​ជា​ច្រើន​វិស័យ ក្នុង​មានការ​រ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ផ្សេង​ទៀត ។

លោកស្រី​ទូត​ក៏​បាន​លើក​ឡើង​ថា EU នឹង​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋសភា ដើម្បី​ពង្រឹង​តួនាទី​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ទូត​ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី លោកស្រី​ក៏​បាន​លើក​ពី​ភាព​ជា​ដៃគូ​ក្នុង​នោះ​ក៏​បាន​លើក​បញ្ហា​ផ្តោត​សំខាន់​លើ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ​ហើយ​ប្តេជ្ញា​កាំ​ទ្រ​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។

លោកស្រី​បន្ថែម​ថា រដ្ឋសភា គឺជា​ស្ថាប័ន​មួយ​សំខាន់​ក្នុង​ចូលរួម ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ចីរភាព ។

បើ​តាម​លោក​កែវ ពិសិដ្ឋ បាន​ក៏​បាន​ឲ្យ​ដឹង ក្នុង​ជំនួប​លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏​បាន​បញ្ជាក់​ថា​«​ខ្ញុំ​បន្ត​ឲ្យ​មានការ​បន្ត​ផ្តល់​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប​ដល់​កម្ពុជា ។ ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​រក្សា​នូវ​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ។ ហើយ​ខ្ញុំ​សន្យា​នឹង​ប្រឹងប្រែង​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​បានការ​អនុគ្រោះ​ពន្ធ​នេះ​ផង​ដែរ​» ។

លោកស្រី​ទូត​គូសបញ្ជាក់​ទៀត​ថា បញ្ហា​សំខាន់​ចំពោះ​ការ​អនុគ្រោះ​ពន្ធ​នេះ​ក៏​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ ។ ដោយឡែក EU នឹង​ខិតខំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំង​ក្នុង​ការ​គាំទ្រ​កម្ពុជា ។ ក្នុង​ជំនួប​នេះ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោកស្រី ហើយ​សម្តេច​មាន​ក្តី​សង្ឃឹមថា បេសកកម្ម​ការទូត​នៅ​កម្ពុជា ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ការ​បន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អ៊ឺ​រ៉ុ​ប​ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ