ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាម​ៗ​ពេក​ម្តាយ​ទទួលយក​មិន​បាន​ស្រែកយំ​ឡើង​ភ្លាត់​សំឡេង​ក្រោយ​បាត់បង់​កូន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​៣​ឆ្នាំ​ជិះ​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​យក​ទៅ​លក់​ជាមួយ​ឪពុក​ម្តាយ​ក៏​បាន​ធ្លាក់​ពីលើ​គោ​យន្ត​ត្រូវ​កង់​គោ​យន្ត​ជាន់​ចំ​ក្បាល​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៥​និង​២៩​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​គល់​ស្អាន​ភូមិ​អូរ ឃុំ​ផ្គាំ…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​៣​ឆ្នាំ​ជិះ​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​យក​ទៅ​លក់​ជាមួយ​ឪពុក​ម្តាយ​ក៏​បាន​ធ្លាក់​ពីលើ​គោ​យន្ត​ត្រូវ​កង់​គោ​យន្ត​ជាន់​ចំ​ក្បាល​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៥​និង​២៩​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​គល់​ស្អាន​ភូមិ​អូរ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​រង​គ្រោះ​ឈ្មោះ ជាម ផានិត អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ លិ​យ ឡា អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ ភួយ សុ​ភាន អាយុ​៣០​ឆ្នាំ គ្រួសារ​នេះ​មាន​ទីលំនៅ ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្មេង​រង​គ្រោះ​គឺជា​កូន​ទី​២ ។

លោក​អធិការ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​ក្មេង​ប្រុស​ដែល​រង​គ្រោះ​បាន​នាំ​គ្នា​ដឹកស្រូវ​តាម​គោ​យន្ត​យក​ទៅ​លក់​ដោយ​ក្មេង​រង​គ្រោះ​បាន​ជិះ​នៅ​លើ​ការុង​ស្រូវ​ក្នុង​ទ្រុង​រ៉ឺ​ម៉ក​គោ​យន្ត​នៅ​ខាងក្រោយ ពេល​នោះ​គោ​យន្ត​បាន​បើក​ធ្លាក់​ជង្ហុក​ក្មេង​ប្រុស​នោះ​របូតដៃ​ធ្លាក់​ពីលើ​គោ​យន្ត​ក៏​ត្រូវ​កង់​គោ​យន្ត​ជាន់​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​បំផុត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ