ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi លើក​ពាន Ballon d’Or លើក​ទី​៦ ស្រាប់តែ Steven Gerrard ដាក់១ម៉ាត់ដូច្នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Lionel Messi បាន​ឈ្នះ​ពានរង្វាន់​បាល់​មាស Ballon d’Or ឆ្នាំ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Lionel Messi បាន​ឈ្នះ​ពានរង្វាន់​បាល់​មាស Ballon d’Or ឆ្នាំ ២០១៩ នៅ​យប់​ថ្ងៃ​ចន្ទ ដែល​ធ្វើ​ឱ្យ Ronaldo និង Van Dijk មិន​បាន​សម្រេច​បំណង​។ ប៉ុន្តែ​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​គាត់​ម្នាក់ ឥឡូវនេះ​បាន​អះអាង​ថា គាត់​មិន​សម​នឹង​ទទួល​បាន​បាល់​មាស​នៅ​ឆ្នាំ​នេះ​ទេ ។

Messi នឹង​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី​៦ ប៉ុន្តែ​អតីត​ខ្សែបម្រើ Liverpool លោក Steven Gerrard ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម Rangers របស់​ស្កុ​ត​ឡេ​ន ជឿជាក់​ថា Van Dijk សម​នឹង​ទទួល​បាន​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​នេះ​ជាង ។

លោក​បាន​ប្រាប់ William Hill ថា​៖ «​ខ្ញុំ​ជា​អ្នកគាំទ្រ​លេខ​មួយ​របស់ Messi ប្រាកដ​ណាស់​។ ខ្ញុំ​ស្រឡាញ់​កីឡាករ​នេះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​និយាយ​អំពី​ភាព​លេង​មិន​ធ្លាក់​ជើង​របស់​កីឡាករ​ម្នាក់ នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ដែល​បាន​ឈ្នះ​ពានរង្វាន់​អឺរ៉ុប និង មិន​ធ្លាប់​មាន​កំហុស​ក្នុង​ការ​ប្រកួត​មួយ​ណា​សោះ ម្នាក់​នោះ​គឺជា​កីឡាករ Van Dijk ដែល​សម​នឹង​ឈ្នះ​ពាន Ballon d’Or» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​នេះ Messi គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កាន់​ពាន Ballon d’Or ៦ តែឯង​។ ចំណែក​ឱ្យ Ronaldo វិញ បាន​ត្រឹមតែ​៥​ដង ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ