លោក​Felix Delmas៖U22​កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ដល់​វគ្គ​១/៤​ផ្ដាច់ព្រ័ត្រ


រាជធានី​ភ្នំពេញ​ ៖ ​វា​ជា​រឿង​គួ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ ដែល​ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ប្រទេស​មី​យ៉ា​ន​ម៉ា​២-១​ ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ចែក​ពូ​ល​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៩​ នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​បាន​ធ្វើ​ឡើង​នៅ​កី​ឡ​ដ្ធា​ន​Binan Football​ កាលពី​យប់​ថ្ងៃ​ទី​២​ ធ្នូ​។

ទោះបី​ជា​យ៉ាងណា​ គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក​Felix Delmas​បានឱ្យ​ដឹង​ថា​លោក​នៅ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១/៤​ជា​បន្ត​ទៀត ​។​ ប៉ុន្តែ​ក៏​ត្រូវ​រង់ចាំ​មើល​ការ​ប្រកួត​ថ្ងៃ​ទី​៤ ​ធ្នូ​ខាង​មុខ​នេះ ដោយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ ។

​នៅ​ក្នុង​ពូ​ល​ A​ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​មី​យ៉ា​ន​ម៉ា មាន​១០​ពិន្ទុ​ បាន​កក់​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​រួច​ទៅ​ហើយ​ ​ប៉ុន្តែ​សម្រាប់​ក្រុម​៣​ផ្សេង​ទៀត​មាន​ដូច​ជា កម្ពុជា ហ្វី​លី​ពី​ន​ និង​ម៉ា​ឡេ​ស៊ី​សុទ្ធតែ​មាន​៤​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា ដែល​កំពុង​តែ​ប្រជែង​គ្នា​យក​តំណែង​លេខ​២ តែ​សម្រាប់​កម្ពុជា​បើ​ឈ្នះ​ការ​ប្រកួត​ជាមួយ​មី​យ៉ា​ន់​ម៉ា​នឹង​មានឱកាស​ច្រើន​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​១/៤​។

លោក​Felix Delmas​បាន​ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ចង់​ជួប​ប្រកួត​សងសឹក​ជាមួយ​ក្រុម​ប្រទេស​ហ្វី​ពី​ន​នៅ​វគ្គ​ប្រកួត​បន្ត​ ។​ លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា​កាលពី​យប់ម្សិល​មិញ យើង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ ជា​ពិសេស​តាម​រយៈ​យកឈ្នះ​១-០​នាំមុខ​មុន ​តែ​យើង​មិន​អាច​ក្ដោប​ឱកាស​បាន​ ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ កូនក្រុម​របស់​លោក​ពិតជា​ធ្វើ​បាន​ល្អ​និង​មាន​កំហុស​តិចតួច​ត្រូវ​កែតម្រូវ​មុន​ពេល​ប៉ះ​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី ​។ ​ទោះបី​ជា​យ៉ាងណា​ លោក​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ