ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២៦​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៦ បាន​ប្រកាស​បើក​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រុ​៉​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​កីឡា ផ្អែក​លើ​ស្មារតី​អប់រំ​កាយ​និង​កីឡា បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ដោយ​បន្ត​កំណែទម្រង់​៤​ចំណុច​ចាស់​និង​បន្ថែម​ថ្មី​២​ចំណុច​ទៀត បង្កើត​បានជា​អាទិភាព​គន្លឹះ ដោយ​ក្នុង​កំណែទម្រង់​ស៊ីជម្រៅ​ទាំង​៦​ចំណុចរួម​មាន​៖

ទី​១-​ការ​កែទម្រង់​គ្រប់គ្រង និង​រចនាសម្ព័ន្ធ
ដឹកនាំ ពង្រឹង​យន្តការ​ការងារ សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ និង​គ្រប់គ្រង​ធនធានមនុស្ស​ឱ្យ​ចំ​គោលដៅ​។
ទី​២-​ការ​កែទម្រង់​បណ្ដុះបណ្ដាល​និង​អភិវឌ្ឍ
ធនធានមនុស្ស បង្កើន​សមត្ថភាព​គ្រូបង្វឹក អាជ្ញា
កណ្ដាល មន្ត្រី​បច្ចេកទេស​ឱ្យ​ស្រប​តាម​ស្តង់ដា
អន្តរជាតិ​។

ទី​៣-​ការ​កែទម្រង់​រៀបចំ​ការ​ប្រកួត​គ្រប់​កម្រិត ធានា​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​ឧត្តម​សិក្សា និង​ការ​ប្រកួត​ថ្នាក់​ជាតិ​ប្រកបដោយ​តម្លាភាព និង​បច្ចេកទេស​ខ្ពស់​។
ទី​៤-​ការ​កែទម្រង់ និង​កសាង​អភិវឌ្ឍ ហេ​ដ្ឋា
រចនាសម្ព័ន្ធ រៀបចំ និង​ថែ​ទីលាន ឧបករណ៍ សម្ភារ​កីឡា​នៅ​តាម​គ្រឹះស្ថានសិក្សា​និង​ម​ជ្ឈ
មណ្ឌលកីឡា​។

ទី​៥-​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ស្ថិតិ​កីឡា ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កីឡា ការ​ចុះ​ឈ្មោះ និង​ការ​វិភាគ​ទិន្នន័យ​កីឡា​ឱ្យ​មាន​ភាព​ច្បាស់លាស់​និង
ទី​៦-​ការ​ពង្រឹង​សុចរិត​ភាព និង​យុត្តិធម៌​ក្នុង
កីឡា ផ្ដោត​លើ​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារ
ធាតុ​ហាមឃាត់​(Anti-Doping) និង​ការ​លុប​បំបាត់​ទិន្នន័យ​អាយុ​ឬ​ការ​ប្រកួត​មិន​ស្មោះត្រង់​។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​បញ្ជាក់​ថា យោង​តាមផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​២០២៦ របស់​នាយកដ្ឋា​ន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​១២ រៀបចំ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​៥ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា លើ​១២​ប្រភេទ
កីឡា​រួម​មាន ៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែល​ទឹក វាយ​សី វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វា​ន់​ដូ​WT តេ​ក្វា​ន់​ដូ​ITF ការ​រ៉ា​តេ និង​គុន​ដាវ ស្មើនឹង​១០០​វិញ្ញាសា ដែល​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​សរុប​១៨៧៦​នាក់ ស្រី​៤៧៨​នាក់ មក​ពី​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចំនួន​៤៣ ដោយ​ក្នុង​នោះ​មាន​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចំនួន​១៩ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២៤​។

ឯកឧត្តម​អគ្គនាយក​បាន​បន្ត​ថា ការ​រៀបចំ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ឱ្យ​និស្សិត​បាន​ជួបជំ​ុ ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នាំ​មក​នូវ​ការ​លើកកម្ពស់​សុខភាព​រាង​កាយ បង្កើន​សុខភាព​ផ្លូវចិត្ត ពង្រឹង​វិន័យ និង​ការ​ទទួលខុសត្រូវ ចេះ​ធ្វើ​ការងារ​ជា​ក្រុម មាន​ទំនុកចិត្ត​លើ​ខ្លួនឯង បង្កើន​សាមគ្គីភាព​ជាតិ កាត់​បន្ថយ​អំពើ​អបាយមុខ បទ​ស្មើ​ស និងជំរុញ​សេដ្ឋកិច្ចជាតិ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ឱ្យ​ស្រប​តាម​លំនាំ​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៨ ៕