ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ទេសចរណ៍​​​ធ្លាក់​ជ្រោះក្នុង​តំបន់​ភ្នំ បាត់​បង់​ជីវិតមនុស្ស​យ៉ាង​តិច​​​២៤​នាក់

4 ឆ្នាំ មុន

ប្រទេស​ទុ​យ​នី​ស៊ី ៖ មនុស្ស​យ៉ាងតិច​២៤​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ​នៅ​ប្រទេស​ទុ​យ​នី​ស៊ី ក្នុង​តំបន់​ភ្នំ​មួយ​ដែល​ពួក​អ្នកទេសចរ​ក្នុងស្រុក​និយម​ទៅ​លេង​។ នោះ​ជាគ្រោះ​ថ្នាក់​មួយនេះ​​ដែល​មាន​មនុស្ស​បាត់​បង់​ជីវិត​​​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ​។ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​នៅឡើយ របស់​ក្រសួងសុខាភិបាល​ទុ​យ​នី​ស៊ីថា…

ប្រទេស​ទុ​យ​នី​ស៊ី ៖ មនុស្ស​យ៉ាងតិច​២៤​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ​នៅ​ប្រទេស​ទុ​យ​នី​ស៊ី ក្នុង​តំបន់​ភ្នំ​មួយ​ដែល​ពួក​អ្នកទេសចរ​ក្នុងស្រុក​និយម​ទៅ​លេង​។ នោះ​ជាគ្រោះ​ថ្នាក់​មួយនេះ​​ដែល​មាន​មនុស្ស​បាត់​បង់​ជីវិត​​​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ​។

យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​នៅឡើយ របស់​ក្រសួងសុខាភិបាល​ទុ​យ​នី​ស៊ីថា ក្នុង​គ្រោះ​ថ្នាក់​នេះ​មាន​អ្នកបាត់​បង់​ជីវិត​​២៤​នាក់ ​និង​របួស​១៨​នាក់​។ ជន​រង​គ្រោះ​ទាំងអស់​ជា​ជនជាតិ​ទុ​យ​នី​ស៊ី​។ មុន​នេះ​ក្រសួងមហាផ្ទៃ​រៀបរាប់​ពី​តុល្យការ​ដំ​បូង​ថា មាន​មនុស្ស​​បាត់​បង់​ជីវិត​​២២​នាក់​ និ​ង​របួស​២១​នាក់​។ មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ តែ​បណ្ដា​រូបភាព​ដំបូង​ៗ​នៃ​គ្រោះថ្នាក់​នោះ​មើលទៅ​គួរ​ឲ្យ​ខ្លាច​។

ប្រធានាធិបតី​លោក​KAIS SAIED​និង​នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ​លោក​YOUSSED CHAHED បាន​ទៅ​កាន់​កន្លែង​កើត​មាន​គ្រោះថ្នាក់​នោះ​។ មក​ពី​ក្រុង​ទុ​យ​នី​ស​ហើយ​ទៅ​កាន់​អា​អ៊ី​ន​ដ្រា​ហាម រថយន្ត​បឺស​នោះ​ជា​របស់​ក្រុមហ៊ុន​ទេសចរណ៍​មូលដ្ឋាន​មួយ បាន​រត់​ចេញពី​ផ្លូវ​ក្នុង​តំបន់​អា​អ៊ីន​ស្នូ​សស៊ី។​ បណ្ដាជន​រង​គ្រោះ​មាន​អាយុ​រវាង​ពី​២០​ទៅ​៣០​ឆ្នាំ​។ សរុប​មនុស្ស​៤៣​នាក់​ជិះ​ក្នុង​រថយន្ត​បឺស​ជួប​គ្រោះថ្នាក់​នេះ ដែល​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ជ្រោះ​មួយ​ក្រោយ​ពី​ប៉ះ​របាំង​ដែក​។

អ្នក​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​នានា​នៃ​តំបន់​នោះ​។ បណ្ដា​រូបភាព​ពី​គ្រោះ​ថ្នាក់​នេះ​ត្រូវ​បាន​ចេញផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ហើយ​បង្ហោះ​យ៉ាងច្រើន​តាម​បណ្ដាញ​សង្គម​។ រូប​ភាព​បង្ហាញ​ពី​បណ្ដា​​​មនុស្ស​​បាត់​បង់​ជីវិត​រាយ​ប៉ាយ​នៅ​លើ​ដី ​និង​បំណែក​នានា​របស់​រថយន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ