ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​យល់ព្រម​លើ​ការ​លាលែង​របស់​រដ្ឋាភិបាល

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉ា​ក់ ៖ សភា​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​ធ្នូ បាន​ទទួលយក​ការ​សុំ​លាលែង​របស់​រដ្ឋាភិបាល​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី ក្នុង​ប្រទេស​ដែល​កំពុង​កាន់ទុក្ខ​បាតុករ​ច្រើន​រយ​នាក់​ដែល​ស្លាប់ ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ពី​ថ្ងៃ​ទី​១​តុលា​មក​។ ការ​កាន់ទុក្ខ​ក៏​មាននៅ​តាម​បណ្ដា​តំបន់​ពួក​ស៊ុន​នី​ត ដែល​មក​ទល់​ពេល​នេះ​នៅ​ឃ្លាតឆ្ងាយ​ពី​ការ​បះបោរ ខណៈ​អំពើ​ហិង្សា​ដែល​នៅ​បន្ត បណ្ដាល​ឲ្យ​មនុស្ស​ថ្មី​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង​បា​ដា​ដ​។…

ប្រទេស​អ៊ីរ៉ា​ក់ ៖ សភា​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​ធ្នូ បាន​ទទួលយក​ការ​សុំ​លាលែង​របស់​រដ្ឋាភិបាល​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី ក្នុង​ប្រទេស​ដែល​កំពុង​កាន់ទុក្ខ​បាតុករ​ច្រើន​រយ​នាក់​ដែល​ស្លាប់ ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ពី​ថ្ងៃ​ទី​១​តុលា​មក​។

ការ​កាន់ទុក្ខ​ក៏​មាននៅ​តាម​បណ្ដា​តំបន់​ពួក​ស៊ុន​នី​ត ដែល​មក​ទល់​ពេល​នេះ​នៅ​ឃ្លាតឆ្ងាយ​ពី​ការ​បះបោរ ខណៈ​អំពើ​ហិង្សា​ដែល​នៅ​បន្ត បណ្ដាល​ឲ្យ​មនុស្ស​ថ្មី​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង​បា​ដា​ដ​។
សភា​ដែល​រួម​ប្រជុំ​បាន​ប្រកាស​ថា ខ្លួន​នឹង​ស្នើ​ដល់​ប្រធានាធិបតី លោក​បា​ហាម​សា​ឡេ​ហ៍​ឲ្យ​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​១​រូប​។ ក្នុង​ពេល​រង់ចាំ​លោក​អាប់​ដែល​ម៉ា​ហ៍​ឌី​អាយុ​៧៧​ឆ្នាំ ជា​អ្នក​ឯករាជ្យ​គ្មាន​គណបក្ស​ហើយ​ក៏​គ្មាន​ប្រជាប្រិយភាព​ដែល​កាន់​អំណាច​បាន​១៣​ខែ​មក​ហើយ នឹង​នៅ​កាន់​តំណែង​ដើម្បី​គ្រប់គ្រង​ការងារ​ប្រចាំ​ថ្ងៃ​។

ទន្ទឹម​នឹង​នេះ​ដែរ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​និង​អ្នក​ជួយ​ទ្រទ្រង់​អ៊ី​រ៉​ង់ នៅ​តែ​បន្ត​នា​ភាគ​ខាងត្បូង​ប្រទេស​ជា​តំបន់​ពួក​ស៊ី​អ៊ី​ត ហើយ​ពេល​នេះ​ក៏​មាន​បាតុកម្ម​ដែរ​នៅ​ភាគ​ខាងជើង​ប្រទេស​តំបន់​ពួក​ស៊ុន​នី​ត ដែល​ពី​មុន​មក​ហាក់​នៅ​ស្ងៀម​។ នា​ថ្ងៃ​ទី​១​ធ្នូ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២​ខែ​នៃ​បាតុកម្ម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៤២០​នាក់​និង​របួស​ជិត​២០.០០០​នាក់ នាយ​ប៉ូលិស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ពី​បទ​សម្លាប់​បាតុករ​២​នាក់​នៅ​ទីក្រុង​គូ​ត​ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ​។

ពួក​បាតុករ​អ៊ី​រ៉ា​ក់​នា​ថ្ងៃ​ទី​១​ធ្នូ​បាន​ដុត​ស្ថាន​កុងស៊ុល​អ៊ី​រ៉​ង់​នៅ​ក្រុង​ណា​ចា​ហ្វ​ជា​លើក​ទី​២​រយៈពេល​តែ​១​ស​ប្ដា​ហ៍​។ ស្ថាន​កុងស៊ុល​នេះ​ត្រូវ​បាន​ដុត​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​។ បណ្ដា​បុគ្គលិក​ស្ថាន​កុងស៊ុល​នោះ​បាន​ចាកចេញ​អស់​មុន​ការ​លើកគ្នា​មក​ដល់​របស់​បាតុករ ហើយ​ក៏​គ្មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ