ឃើញ​ភ្លាម​ឆក់​ភ្លែត មានអី​ចុង​ក្រោយ​យំ​លេង​ចេញ


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​កង់​មក​ពី​តា​ខ្មៅ​មក​ដល់​ជិត​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​ហាត់ប្រាណ​តែ​ចៃដន្យ​អាក្រក់​អី​ត្រូវ​បាន​ចោរ​វ័យក្មេង​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone X MaX បាន​សម្រេច សំណាងអាក្រក់​អី​ត្រូវ​បាន​ម្ចាស់​ធាក់​ឲ្យ​ដួល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០១ ខែធ្នូ​នេះ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​184 នៅ​ចំណុច​ស្តុ​ប​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ សុង សំណាង អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ (​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​) ។ ទី​២- ឈ្មោះ សុខ ទី អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ (​ជា​អ្នក​បើក​ម៉ូតូ​) ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ជា ងួ​ន​ស័​កិ្ខ អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​នគរបាល និង​ស្នាក់​នៅផ្ទះ​លេខ 192Eo ផ្លូវ​203 សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​គាត់​ជិះ​កង់​របស់​គាត់​ចេញ​មក​ពី​ផ្ទះ​នៅ​ឯ​ក្រុង​តា​ខ្មៅ​គោលបំណង​ហាត់ប្រាណ​ក៏​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពល​មក​ដល់​ចំណុច​កើតហេតុ​កែង​ផ្លូវ​184​ក្បែរ​នឹង​របង​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ជន​រង​គ្រោះ​គាត់​ឈប់​ស្តុ​ប រួច​ហើយ​ក៏​ដក​ទូរស័ព្ទ​ដៃ​របស់​គាត់​ម៉ាក iPhone X Max មក​ចុច​បាន​មួយសន្ទុះ ក្រោយមក​ក៏​មាន​ជនសង្ស័យ​វ័យក្មេង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី 2019 ពាក់​ស្លាក​លេខ​ភ្នំពេញ1HQ-8567 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ជិះ​មក​ជិត​ជន​រង​គ្រោះ ហើយ​ក៏​ឆ្លៀត​អាកាស​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​ទាញ​ទៅ​ទាញ​មក ក៏​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ជនសង្ស័យ រួច​ហើយ​ពេល​ភ្លាម​ៗ​នោះ​ដែរ​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ចំណែកឯ​សមត្ថកិច្ច​វិញ​ក៏​បាន​មក​ដល់​ភ្លាម​ៗ​នោះ​ធ្វើការ​វាយ​ខ្នោះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតមែន ហើយ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ទៅ​តាម​ផ្លូវច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ