ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដែកថែប​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម វ៉ាង យី សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ក្រសួងការបរទេស ឱ្យដឹងទៀតថា ក្នុង​អំឡុង​ការ​សន្ទនា​នេះ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន ហើយ​បាន​ឯកភាព​ពង្រឹង​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​លើកកម្ពស់​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ។ ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ រួមកា​រវិ​វ​ឌ្ឍ​ថ្មី​ៗ នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ