ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គ្រោង​ដាយ​ណូស៊័រ​យក្ស​នៅ​អាហ្សង់​ទីន​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ពេល​ ថ្មីៗ​​កន្លង​មក​ផ្សាយ​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​អាហ្សង់​ទីន​ បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​ផូសុីល​ដាយ​ណូស៊័រ​ដ៏​ធំ​ ដែល​មិន​ធ្លាប់​ឃើញ​នៅ​លើ​ពិភព​លោក​ពី​មុន​មក​ ។​

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ពេល​ ថ្មីៗ​​កន្លង​មក​ផ្សាយ​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​អាហ្សង់​ទីន​ បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​ផូសុីល​ដាយ​ណូស៊័រ​ដ៏​ធំ​ ដែល​មិន​ធ្លាប់​ឃើញ​នៅ​លើ​ពិភព​លោក​ពី​មុន​មក​ ។​

លោក​ឌីយេ​ហ្គោ​ ប៉ូល​ អ្នក​ជំនាញ​ផ្នែក​គ្រោង​ផូសុីល​របស់​អាហ្សង់​ទីន​ ឱ្យ​ដឹង​ថា​ កម្ម​ករ​ក្នុង​កសិ​ដ្ឋាន​មួយ​ជា​អ្នក​ប្រទះ​ឃើញ​គ្រោង​ផូសុីល​នោះ​ ដោយ​ចៃដន្យ​ នៅ​តំបន់​វាល​ខ្សាច់​ជាយ​ទីក្រុង​ឡា​ព្លីសា​ ប្រហែល​២៥០​គីឡូ​ម៉ែត្រ​ នៅ​ភាគ​ខាង​លិច​ក្រុង​ទ្រីលួ​ ភូមិ​ភាគ​ប៉ាតា​ហ្គោ​នីយ៉ា​ នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ។​ ការ​ជីក​រុក​រក​បាន​ចាប់​ផ្តើម​ឡើង​ ក្រោយ​ពី​បុគ្គ​លិក​ជំនាញ​បាន​ទទួល​ព័ត៌​មាន​ពី​សារ​មន្ទីរ​ផ្នែក​បុរាណ​វិទ្យា​អេហ្គី​ឌីយ៉ូ​ ហ្វេ​រូ​គ្លី​យ៉ូ​ ។​

នៅ​ក្នុង​ការ​ជីក​រុក​រក​ប្រទះ​ឃើញ​គ្រោង​ផូសុីល​ដាយ​ណូស៊័រ​ខ្នាត​ធំ​ចំនួន​៧​ បំណែក​ និង​គ្រោង​ឆ្អឹង​ខ្នាត​តូច​ប្រហែល​១៥០​បំណែក​ ជា​ដាយ​ណូស៊័រ​ពូជ​ «Titanosaur» សុី​ធញ្ញ​ជាតិ​ជា​ចំណី​ ។​ តាម​ការ​សន្និ​ដ្ឋាន​ ដាយ​ណូស៊័រ​ប្រភេទ​នេះ​រស់​នៅ​ក្នុង​ព្រៃ​នៃ​ភូមិ​ភាគ​ប៉ាតា​ហ្គោ​នីយ៉ា​ ប្រហែល​ពី​៩០​ ទៅ​១០០​លាន​ឆ្នាំ​មុន​ ដោយ​គណនា​ពី​អាយុ​ស្រទាប់​ថ្ម​ ដែល​ផូសុីល​ដាយ​ណូស៊័​បាន​កប់​ ។​

គ្រោង​ដាយ​ណូស៊័រ​​ ១​ ក្នុង​ចំណោម​៧​បំណែក​ធំ​ គឺ​ជា​ឆ្អឹង​ភ្លៅ​ត្រឹម​ត្រគាក​ បើ​នៅ​មាន​ជីវិត​ ដាយ​ណូស៊័រ​នេះ​មាន​ដង​ខ្លួន​ប្រវែង​៤០​ម៉ែត្រ​ កម្ពស់​២០​ម៉ែត្រ​ ស្មើ​នឹង​អគារ​កម្ពស់​៧ជាន់​ មាន​ទម្ងន់​៧៧​តោន​ និង​ធ្ងន់​ជាង​ដាយ​ណូស៊័រ​ «អាហ្សង់​ទីណូ​​សូរ៉ាស់» ដែល​ជាប់​ឯតទគ្គ​កម្ម​ដង​ខ្លួន​ធំ​បំផុត​នៅ​លើ​ពិភព​លោក​ មាន​ទម្ងន់​៧​តោន​ ៕​