ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Real ចេញ​មុខ​ថា Vinicius នឹង​មិន​ទៅ​ណា​ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zdiane…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zdiane ថា​កីឡាករ​មួយ​ចំនួន​របស់​ក្រុម Real Madrid ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាកចេញ​នៅ​ខែមករា​ខាង​មុខ ប៉ុន្តែ​មាន​ម្នាក់​ដែល​នឹង​មិន​ទៅ​ណា​ឡើយ​។

Vinicius Junior បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ជាមួយ Los Blancos ប៉ុន្តែ​ឥឡូវនេះ​គាត់​ត្រូវ​បាន​គេ​កាត់​បន្ថយ​ពេលវេលា​លេង បន្ទាប់​ពី​ការ​មក​ដល់​របស់ Eden Hazard និង Rodrygo Goes​។

ដោយសារ​តែ​មិនសូវ​បាន​ឡើង​លេង ឥឡូវនេះ​កីឡាករ​ប្រេ​ស៊ី​ល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ពី Real Madrid ទៅ​កាន់​ក្លិប​ផ្សេង ខណៈ​ដែល​លោក Zidane ចេញ​មុខ​ប្រកែក​ថា​រឿង​នេះ​មិន​ដូច​អ៊ីចឹង​ទេ​។

ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត លោក Zidane បាន​និយាយ​ថា​៖ «Vinicius នឹង​មិន​ចាកចេញ​ទេ​។ យើង​មាន​កីឡាករ ២៦​នាក់ ហើយ​វា​ជា​ការ​ពិត​ដែល​ថា​គាត់​មិនសូវ​លេង​ច្រើន​ទេ ប៉ុន្តែ​យើង​នឹង​ពឹងផ្អែក​លើ​គាត់​។ ឥឡូវនេះ​មិនមែន​ជា​ពេលវេលា​របស់​គាត់​ទេ ប៉ុន្តែ​វា​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​។​»

កីឡាករ Brahim Diaz និង Mariano Diaz ក៏​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែមករា​ផង​ដែរ​។ លោក Zidane បាន​បន្ថែម​ថា​៖ «​យើង​នឹង​ដោះស្រាយ​វា​នៅ​ក្នុង​ខែមករា​» ។ តើ​អ្នក​គិត​ថា Vinicius គួរតែ​មាន​ពេលវេលា​ឡើង​លេង​ច្រើន​ជាង​នេះ​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ