ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច ស្រាប់តែ​បាត់​ម៉ូតូ​ពេល​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា​ជា​ស្នាដៃ​ចោរ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​ចូល​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ១L-៨៣៥០ យក​ទៅ​បាត់​ដោយ​សុវត្ថិភាព…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​ចូល​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ១L-៨៣៥០ យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ស្ថិត​នៅ​ភូមិ​ទា​ហ៊ាន​ក្រោម​សង្កាត់ ស្វាយ​តឿ​ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​តឿ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្រុម​ចោរ​មាន​គ្នា​ប្រមាណ​៣​ទៅ​៤​នាក់​បាន​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​អស់​ចំនួន​២​ក្បាល ហើយ​បាន​កាត់​របង​លួស​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ស្រី ភក្តី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជាក​ម្មការ​នី មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ខណៈ​ជន​រង​គ្រោះ​និង​ប្តី​កំពុង​ដេក​លង់លក់​នៅ​ក្នុងផ្ទះ ។

បើ​តាម​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១០​យប់ រូប​គាត់ និង​ប្តី​បាន​ចូល​ដេក​នៅ​ក្នុងផ្ទះ​តៀម​ដោយ​ដាក់​ម៉ូតូ​នៅ​ក្បែរ​គ្រែ​ដេក​ដោយ​ទាញ​ទ្វារ​បិត ក៏​ប៉ុន្តែ​មិន​បាន​ចាក់សោ​ទ្វារ​ទេ គឺ​គ្រាន់តែ​ចងខ្សែ​លួស​ធម្មតា ហើយ​បាន​បិត​ទ្វាររបង និង​ចាក់សោ​របង ។ លុះដល់​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ក៏​បាន​ភ្ញាក់​ឡើង​បត់ជើងតូច ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ​នៅ​ចុងជើង​ក៏​ក្រោក​ឡើង​ឃើញ​ទ្វារផ្ទះ​បើកចំហរ​ក៏​ចេញ​មក​មើល​ក្រៅ​ផ្ទះ​ក៏​ឃើញ តែ​ឃើញ​ឆ្កែ​ទាំង​ពី​ក្បាល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​នៅ​ខាង​មុខ​ផ្ទះ​ក៏​ដើរទៅ​មើល​ទ្វាររបង ស្រាប់តែ​ឃើញ​ស្នាម​កាត់​បន្លា​លួស​អស់​មួយ​ផ្ទាំង ទើប​ដឹង​ថា ពិតជា​ចោរ​កាត់​របង​ផ្ទះ​ចូល​លួច​យក​ម៉ូតូ​ទៅ​បាត់ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក​ចាប់​ជនល្មើស​តែ​ម្តង ។

បន្ទាប់​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​រាយការណ៍​ជូ​ល​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​ឲ្យ​ជ្រាប និង​ដាក់​កម្លាំង​ស្ទាក់​ចាប់​ជនសង្ស័យ ក៏​ប៉ុន្តែ​ពុំ​ទាន់​កំណត់​មុខសញ្ញា​បាន​ទេ កំពុង​ស្រាវជ្រាវ​តាម​វែកមុខ​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ។ ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក ម៉ូតូ និង​បំពុល​ឆ្កែ​លួច​យក​ម៉ូតូ គឺជា​ក្រុម​តែ​មួយ ។

ប្រភព​បន្ត​ទៀត​ថា បើ​តាម​ចម្លើយ​ក្រុម​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​០៩​នាក់ មក​ពី​ខេត្តតាកែវ ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ ដោយ​មាន​រនុកក្នុង នៅ​ខេត្តស្វាយរៀង​នេះ​ជួយ​នាំ​ផ្លូវ ហើយ​បាន​បំបែក​ក្រុម​ជា​០៣​ក្រុម ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុង​ខេត្តស្វាយរៀង​នេះ ។

សមត្ថកិច្ច​បាន​បង្ក្រាប និង​ចាប់ខ្លួន​បាន​០៣​នាក់ ស្មើ​២​ក្រុម មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​គេចខ្លួន​អស់​៣​នាក់ និង​ក្រុម​ទី​៣ មាន​គ្នា​ប្រមាណ​៤​នាក់ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង និង​បើ​ឃើញ​មាន​មនុស្ស​ប្លែក​មុខ និង​មានការ​សង្ស័យ​សូម​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​សមត្ថកិច្ច​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ