ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្ដើម​គ្នា​បែកផ្សែង​កាន់កា.ប់​ដី​ជាប់​ជួរ​ភ្នំ​ផ្អើល​ដល់​តុលាការ​ចុះ​ពិនិត្យ

4 ឆ្នាំ មុន
  • កំពត

ខេត្ត​​កំពត ៖ ដណ្ដើម​គ្នា​កាន់កាប់​ដី​ភ្នំ​ជាប់​ជួរ​ភ្នំ​ឧ​ស្យា​ន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ប្ដី​ឈ្មោះ​ឆាយ ផា​ន្នី ហៅ​នាង អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មូល សា​រឿ​ន អាយុ​៥២​ឆ្នាំ…

ខេត្ត​​កំពត ៖ ដណ្ដើម​គ្នា​កាន់កាប់​ដី​ភ្នំ​ជាប់​ជួរ​ភ្នំ​ឧ​ស្យា​ន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ប្ដី​ឈ្មោះ​ឆាយ ផា​ន្នី ហៅ​នាង អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មូល សា​រឿ​ន អាយុ​៥២​ឆ្នាំ នៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ​បាន​និយាយ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​លែង​ខ្លាច​អ្វី​ទៀត​ហើយ ព្រោះ​អាជ្ញាធរ​រួម​ទាំង​តុលាការ​ខេត្តកំពត​ផង​ដែរ កាលពី​ថ្ងៃ​២៨ ខែវិច្ឆិកា ពួក​គាត់​បាន​លើកគ្នា​មួយ​ហ្វូង​ចុះ​មក​ពិនិត្យ​មើល​ដី​គាត់​នៅ​ជើងភ្នំ​ក្នុងភូមិ​សាស្ត្រ​ភូ​មិច​ង្ហោ​ន់​តែ​ជាប់​ជួរ​ភ្នំ​ឧ​ស្យា​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​។

លោក​ឆាយ ផា​ន្នី ហៅ​នាង និយាយ​រៀបរាប់​ថា អាជ្ញាធរ​បាន​ប្រាប់​គាត់​ថា ការ​ចុះ​ពិនិត្យ​ដី​នៅ​ភ្នំ​មួយ​នេះ​ពាក់​ព​ន្ធ័​នឹង​ដើមបណ្ដឹង​ឈ្មោះ​កែវ មុនី ហៅ​ផុ​ក ជា​មន្ត្រី​នគរបាល​នៅ​ខេត្តកំពត​បាន​ចោទប្រកាន់​ថា​ឈ្មោះ​ឆាយ ផា​ន្នី និង​ប្រពន្ធ​ឈ្មោះ​មូល សា​រឿ​ន នោះ​រស់នៅ​លើ​ដី​របស់​ខ្លួន​នៅ​លើ​ភ្នំ​នោះ​ចំនួន​៥​ហិ​កតា ។ ប៉ុន្តែ​ការ​លើកគ្នា​មក​ច្រើន​បែប​នេះ​គេ​មិន​ទាន់​បណ្ដេញចេញ ឬ​ក៏​ធ្វើ​អ្វីមួយ​មក​លើ​ក្រុម​គ្រួសារ​នេះ​ទេ គ្រាន់តែ​តុលាការ​ខេត្តកំពត​និយាយ​ប្រាប់​ថា​ការ​ចុះ​មក​ពិនិត្យ​ថ្ងៃនេះ​គ្រាន់តែ​អោយ​ដឹង​ភូមិសាស្ត្រ​ដី​តែ​ប៉ុណ្ណោះ តែបើ​មក​លើក​ក្រោយ​មាន​ក្រុម​ជំនាញ​មក​វាស់វែង​មើល​ហើយ​បើ​ដី​អ្នក​ឯក​មាន​សិទ្ធិ​កាន់កាប់​ប៉ុន្មាន​យក​ត្រឹមតែ​ប៉ុណ្ណឹង​ទៅ​សល់​ប៉ុន្មាន​គឺជា​ដី​គេ​។ លោក​តុលាការ​រូប​នោះ​បាន​សួរ​សំណួរ​ចោទ​ទៅ​ឆាយ ផា​ន្នី ហៅ​នាង ថា ហេតុ​អ្វី​បានជា​រស់នៅ​លើ​ដី​រដ្ឋ ។ ឆាយ ផា​ន្នី ហៅ​នាង និយាយ​ថា​ដី​នៅ​ភ្នំ​ច​ង្ហោ​ន់​នេះ​គ្រួសារ​គាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨​រហូត​មក​ដល់​ឆ្នាំ​២០១៩​នេះ​។

គ្រួសារ​នេះ​បាន​និយាយ​មិន​លាក់បាំង​ថា ក្នុង​ចំនួន​៧​ហិ​កតា​នោះ​មានកម្ម​សិទ្ធិ​ស្របច្បាប់​តែ​១​ហិ​កតា​កន្លះ​ទេ ។ ឆាយ​ផា​ន្នី ហៅ​នាង និយាយ​ថា ឈ្មោះ​កែវ មុនី ហៅ​ផុ​ក ជា​មន្ត្រី​នគរបាល​ក៏​គាត់​ស្គាល់​ដែរ តែ​រឿង​យក​ដី​ភ្នំ​ដូច​គ្នា​បាន​ចែក​ដាច់​ពី​គ្នា​រួច​ហើយ ព្រោះ​មាន​ផ្លូវ​ធ្វើ​ឡើង​មក​លើ​ភ្នំ​បាន​ពុះ​ចំ​កណ្ដាល​រួច​ហើយ ហេតុ​អី​លោក​ផុ​ក ទៅ​ប្ដឹង​តុលាការ​ចង់​ទាមទា​អ្វី​ទៀត ព្រោះ​អី​លោក​ផុ​ក ជា​មន្ត្រី​នគរបាល​នេះ​ក៍​អត់​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​ភ្នំ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ