ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្មត់តែម្តង រថយន្ត Lexus 470 ផ្អើស​អស់​ក្នុង​បុរី​លំហែកាយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ឃើញ​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​រថយន្ត Lexus 470 មួយ​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ឃើញ​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​រថយន្ត Lexus 470 មួយ​គ្រឿង បណ្តាល​រង​ការ​ខូចខាត​ទាំងស្រុង បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បុរី​លំហែកាយ (BS) ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​បុរី​ខាងលើ​នេះ ។

ហើយ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ថា រថយន្ត​ខាងលើ​នេះ រូប​គាត់​ចត​ទុក​ចោល ខាន​ប្រើប្រាស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ តាម​ការ​សន្និដ្ឋាន​របស់​ម្ចាស់​រថយន្ត​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​ចេញពី​ក្បាល​អា​គុយ​។

​នៅ​ពេល​កើតហេតុ​នោះ បាន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​គ្នា និង​កម្លាំង​ប្រជា​ការពារ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខាងលើ ជួយ​អន្តរាគមន៍​យក​ទុយោ​ទឹក​បាញ់​ទឹក​ពន្លត់ តែ​មិន​អាច​ជួយ​ទប់ស្កាត់​បាន​នោះ​ទេ ដោយសារ​តែ​ការ​ឆាបឆេះ​សាំង​នៅ​ក្នុង​រថយន្ត​លឿន​ពេក ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង ប៉ុន្តែ​មិន​ឆេះ​ឆ្លង​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជិតខាង ឬ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ