ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បែកកង់ម៉ូតូ ខំបណ្តើរផង ជិះ​ផង ចុងក្រោយនៅតែគេចមិនផុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​បាន​បែក​កង់​​ម៉ូតូតាមផ្លូវ​ ហើយ​បណ្តើរផង ជិះផង ក្នុង​គោល​បំណង​​ត្រឡប់​ទៅ​ផ្ទះវិញ​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មានគ្នា​៦​នាក់​ប្រដាប់​ដោយ​ដំបង និង​កាំបិត នាំគ្នា​ព្រួត​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូដែល​​បែក​កង់​​នោះ​បាន​សម្រេច…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​បាន​បែក​កង់​​ម៉ូតូតាមផ្លូវ​ ហើយ​បណ្តើរផង ជិះផង ក្នុង​គោល​បំណង​​ត្រឡប់​ទៅ​ផ្ទះវិញ​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មានគ្នា​៦​នាក់​ប្រដាប់​ដោយ​ដំបង និង​កាំបិត នាំគ្នា​ព្រួត​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូដែល​​បែក​កង់​​នោះ​បាន​សម្រេច រួច​ក្រុម​ជនសង្ស័យ​នាំ​គ្នា​បណ្តើរ​ម៉ូតូ​ដែលបែកកង់​នោះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​ម្ចាស់​បាន​រង​របួស​ដេកពេទ្យ​ដេរ​ចំនួន​៧​ថ្នេរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ច្រកចូល​ដី​ឡុ​ង​ឈិ​ន ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ ញ៉ែ​ម បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ពិតាន មាន​ទីលំនៅ​ភូមិ សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រង​របួស​ដៃ​ឆ្វេង ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​យក​ទៅ​បាត់​នោះ ធុន​សេ​១២៦ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ ពេល​ដែល​វិល​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​វិមាន​ឈ្នះ​ឈ្នះ​វិញ ម៉ូតូ​ក៏​បែក​កង់​ក្រោយ ហើយ​គាត់​បាន​បណ្តើរ​ផង ជិះ​ផង ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ ដោយ​ឃើញ​សភាព​ស្ងាត់ គាត់​ក៏​ឡើង​ជិះ​ទាំង​ម៉ូតូ​បែក​កង់ រួច​បើក​តិច​ៗ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដំបង និង​កាំបិត មក​ធ្វើ​សកម្មភាព​វាយ​កាប់ និង​ប្លន់​យក​ម៉ូតូ​នោះ ទោះបីជា​ពួក​គេ​ដឹង​ថា ម៉ូតូ​បែក​កង់​ក៏​ដោយ ក៏​ក្រុម​ជនសង្ស័យ​ដណ្តើម​យក​ដែរ រួច​បណ្តើរ​គេចខ្លួន​បាត់ ចំណែក​គាត់​បាន​រង​របួស​ដៃ​ដេរ​ចំនួន​៧​ថ្នេរ ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ