Mourinho បោះពាក្យ​ទៅ Emery ក្រោយ​ពី​គេ​ដេញ​ចេញពី Arsenal


តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម Tottenham Hotspur លោក Jose Mourinho បាន​ផ្ញើ​សារ​ទៅ​លោក Unai Emery បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​តំណែង​ជា​គ្រូបង្វឹក​របស់ Arsenal ។

ការ​គ្រង​តំណែង​របស់​លោក Emery នៅ​ឯ​កីឡដ្ឋាន Emirates បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ការ​ប្រកួត​ពានរង្វាន់ UEFA Europa League នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ក្រោម​ការ​ចាញ់​របស់ Eintracht Frankfurt ។

គ្រូបង្វឹក​អេ​ស្ប៉ា​ញ Emery បាន​មក​កាន់​តំណែង​ត​ពី​លោក Arsenal Wenger តែ​បាន​ត្រឹមតែ​១៨​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​មិន​អាច​រក​ពាន​មួយ​ជូន​ក្លិប​បាន សូ​ម្បី​តែ​ជាប់​នៅ​លើ Top 4​។ លោក Mourinho បាន​ជំនួស​លោក Mauricio Pochettino នៅ​ក្លិប Tottenham Hotspur កាលពី​ស​ប្តា​ហ៍​មុន ហើយ​គាត់​មាន​អារម្មណ៍​ថា​លោក Emery នឹង​ទទួល​បានការ​ងារ​មួយទៀត​ឆាប់​ៗ​នេះ​។​យោង​តាម​ទស្សនាវដ្តី Mirror លោក Mourinho បាន​និយាយ​ថា​៖ “​មិនមែន​និយាយ Drama អី​ទេ​។ បន្ត​ទៅ​មុខ​ទៀត ហើយ​ឯង​នឹង​រកបាន​ក្លិប​មួយទៀត​។​”

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​គាត់​នឹង​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ដែរ​ឬទេ ប្រសិនបើ​គាត់​មិន​ទាន់​បាន​ចូល​កាន់​នៅ​ក្លិប Spurs គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ណាស់​នៅ​ទី​នេះ ដែល​ខ្ញុំ​មិន​ដែល​សូ​ម្បី​តែ​គិត​ថា​ទៅ​កាន់​នៅ​ក្លិប​ផ្សេង​។ នៅ​ពេល​នេះ អ្នក​អាច​ឱ្យ​ជម្រើស​ក្លិប​ផ្សេង​ៗ​ទៀត​សម្រាប់​ខ្ញុំ​បាន ខ្ញុំ​នៅ​តែ​មិន​គិត​ថា​ទៅ​លេង​ទេ​។​»

តើ​មិត្ត​អ្នក​អាន​គិត​ថា នរណា​នឹង​ធ្វើ​ជា​គ្រូបង្វឹក​បន្ទាប់​របស់ Arsenal បន្ទាប់​ពី​ការ​បណ្តេញចេញ​របស់ លោក Emery​?

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ