ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ការពារ​កូន​តូចៗ​ពី​​ជំងឺ​ដំបៅ​ដៃ ជើង និង​មាត់

4 ឆ្នាំ មុន

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​និយាយ​ថា ជំងឺ​ដំបៅ​ដៃ ជើង និង​មាត់ច្រើន​តែ​ប៉ះពាល់​ដល់​ទារក និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​។ កុមារ​ដែល​មាន​អាយុ​តិច​គឺ​ខ្វះ​ភាពស៊ាំ​នឹង​វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ដំបៅ​ដៃ ជើង…

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​និយាយ​ថា ជំងឺ​ដំបៅ​ដៃ ជើង និង​មាត់ច្រើន​តែ​ប៉ះពាល់​ដល់​ទារក និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​។

កុមារ​ដែល​មាន​អាយុ​តិច​គឺ​ខ្វះ​ភាពស៊ាំ​នឹង​វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ដំបៅ​ដៃ ជើង និង​មាត់​នេះ (HFMD)​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​និយាយ​ថា​រោគ​សញ្ញា​ធម្មតា​នៃ​ជំងឺឆ្លង​ខ្លាំង​រួម​មាន ៖ គ្រុនក្តៅ ឈឺចាប់​មាត់ និង​មាន​កន្ទួល​នៅ​លើ​ដៃ និង​ជើង​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​អ្នក​ម្តាយ​គួរ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​តាម​ជំ​ហ៊ាន​ងាយ​ៗ​ទាំងនេះ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​ជំងឺ ៖

១-លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ជា​ពិសេស​បន្ទាប់​ពី​ផ្លាស់​ប្តូរ​កន្ទប ឬ​ខោ​ទឹកនោម​ឲ្យ​កូន​។

២-ជៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​របស់​អ្នក​ដោយ​ប្រើ​ដៃ​ដែល​មិន​លាង​បាន​សំអាត​។

៣-ចៀសវាង​ការ​ថើប ឱប និង​ចែករំលែក​ពែង និង​ញ៉ាំ​របស់របរ​ប្រើប្រាស់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​។

៤-លាង​សម្អាត​របស់របរ​ដែល​កូន និង​អ្នក​ប្រើ​ជា​ញឹកញាប់ ដូច​ជា​ប្រដាប់ប្រដារ​ក្មេង​លេង​និង​ទ្វារ​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ