ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បញ្ជា​បើក​សវ​នា​ថ្មី​កាត់ទោស​លោកស្រី​ PARK

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ថៃ្ង​ទី​២៨​វិច្ឆិកា បាន​បញ្ជា​ឲ្យ​បើក​សវ​ការ​ជា​ថ្មី​សម្រាប់​វិនិច្ឆ័យ​ទោស អតីត​ប្រធានាធិបតី​លោកស្រី​PARK GEUN HYE ក្នុង​ក្រប​ខណ្ឌ​រឿង​ទទួល​បណ្ដា​មូលនិធិ ដែល​មិន​ប្រកាស​របស់​ទីភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​។ តុលាការ​កំពូល​របស់​ប្រទេស​បាន​ផ្ដល់​ការ​ណែនាំ​នោះ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ថៃ្ង​ទី​២៨​វិច្ឆិកា បាន​បញ្ជា​ឲ្យ​បើក​សវ​ការ​ជា​ថ្មី​សម្រាប់​វិនិច្ឆ័យ​ទោស អតីត​ប្រធានាធិបតី​លោកស្រី​PARK GEUN HYE ក្នុង​ក្រប​ខណ្ឌ​រឿង​ទទួល​បណ្ដា​មូលនិធិ ដែល​មិន​ប្រកាស​របស់​ទីភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​។

តុលាការ​កំពូល​របស់​ប្រទេស​បាន​ផ្ដល់​ការ​ណែនាំ​នោះ ដល់​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល ដោយ​​អះអាង​ថា ការ​លើក​ការ​ចោទប្រកាន់​លោកស្រី​PARK របស់​បណ្ដា​តុលាការ​ជាន់​ទាប ក្រោយ​ការ​ចោទប្រកាន់​នានា​ពី​បទ​ពុក​រលួយ​និង​ពង្វាង​យក​ប្រាក់​នៃ​បណ្ដា​មូលនិធិ​សាធារណៈ ត្រួ​វ​ពិនិត្យ​ឡើង​វិញ​ដែល​បែប​នេះ​ប៉ះពាល់​ដល់​ការ​សម្រេច​របស់​តុលាការ​ដែល​ចេញ​កាលពី​ខែកក្កដា ដើម្បី​សម្រាលទោស​លោកស្រី​១​ឆ្នាំ មក​នៅ​ត្រឹម​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​។

ក្រៅពី​ការ​បន្ធូរ​ទោស​នេះ​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល ក៏​បន្ថយ​ផង​ដែរ​ការ​បង់ប្រាក់​ពិន័យ​មក​នៅ​ត្រឹម​២,៧​ពាន់​លាន​វ៉ុ​ន ប្រមាណ​ជា​២,៣​លាន​ដុល្លារ ដោយ​ដក​ការ​ចោទប្រកាន់ ពី​បទ​បង្ក​ការ​ខូចខាត​មួយ​ផ្នែក​ដល់​ហិរញ្ញវត្ថុ​របស់​រដ្ឋ ហើយ​ដាក់បន្ទុក​ពី​ការ​ពង្វាង​យក​មូលនិធិ​មក​ជំនួស​វិញ​។

លោកស្រី​PARK​ទទួល​ការ​ចោទប្រកាន់​កាលពី​ខែមករា​ឆ្នាំ​២០១៨ ពី​បទ​ទទួល​ប្រាក់​៣,៥​ពាន់​លាន​វ៉ុ​ន ពី​ប្រមុខ​ទីភ្នាក់់ងារ​ស៊ើ​ប​ការណ៍​ជាតិ​៣​រូប ដោយ​ឃុបឃិត​គ្នា​ជាមួយ​បណ្ដា​ទីប្រឹក្សា​របស់​លោកស្រី ហើយ​ទទួល​ការ​កាត់ទោស​ដាក់គុក​៦​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៣,៣​ពាន់​លាន​វ៉ុ​ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ