ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទទួល​មរណ​ភាព​ហើយ​

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ លោក​យ៉ា​ស៊ូ​ហ៊ី​រ៉ូ​ណា​កា​សូ​នេ នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​ជប៉ុន រវាង​ពី​ឆ្នាំ​១៩៨២​និង​១៩៨៧ ដែល​លោក​មានឈ្មោះ​ល្បី​ដោយសារ​តែ​ពង្រឹង​សម្ព័ន្ធភាព​ខាង​សន្តិសុខ​ជាមួយ​សហរដ្ឋអាមេរិក​នោះ បាន​ទទួលមរណភាព​ហើយ​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា ក្នុង​ជន្មាយុ​១០១​ឆ្នាំ​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​បណ្ដា​មនុស្ស​ជំនិត​នៃ​កូនប្រុស​លោក​។ លោក​ណា​កា​សូ​នេ​បាន​អនុវត្ត​នយោបាយ​ការទូត…

ប្រទេស​ជប៉ុន ៖ លោក​យ៉ា​ស៊ូ​ហ៊ី​រ៉ូ​ណា​កា​សូ​នេ នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​ជប៉ុន រវាង​ពី​ឆ្នាំ​១៩៨២​និង​១៩៨៧ ដែល​លោក​មានឈ្មោះ​ល្បី​ដោយសារ​តែ​ពង្រឹង​សម្ព័ន្ធភាព​ខាង​សន្តិសុខ​ជាមួយ​សហរដ្ឋអាមេរិក​នោះ បាន​ទទួលមរណភាព​ហើយ​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា ក្នុង​ជន្មាយុ​១០១​ឆ្នាំ​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​បណ្ដា​មនុស្ស​ជំនិត​នៃ​កូនប្រុស​លោក​។

លោក​ណា​កា​សូ​នេ​បាន​អនុវត្ត​នយោបាយ​ការទូត បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងអំឡុងពេល​សង្គ្រាមត្រជាក់​និង​ក៏​ទោះបី​មាន​ទំនាស់​គ្នា​ខាង​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​រវាង​ក្រុង​តូ​ក្យូ​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​ក្ដី​។ ដោយ​ចាត់​ទុក​អា​មេ​រិ​កថា​ជា​ដៃគូ​សំខាន់​បំផុត​របស់​ជប៉ុន លោក​ណា​កា​សូ​នេ បាន​ទទួល​មិត្តភាព​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ប្រធានាធិបតី​លោក​រ៉ូ​ណា​ល់​រី​ហ្កេន​។

ក្នុង​សុន្ទរកថា​ដំបូង​របស់​លោក ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ណា​កា​សូ​នេ​ធ្លាប់​ថ្លែង​ថា នយោបាយ​ការ​បរទេស​ជប៉ុន ដែល​ជា​អ្នក​ចាញ់​សង្គ្រាម​ពួក​សម្ព័ន្ធមិត្ត​ក្នុង​ឆ្នាំ​១៩៤៥ គឹ សំដៅ​ធ្វើ​ឲ្យ​ជប៉ុន​​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​ពិភព​សេរី​នាំមុខ​ដោយ​ពួក​អឹ​រ៉ុ​ប​ខាងលិច​និង​សហ​រដ្ឋ​អាមេរិក​។

លោក​ហាក់​រំលង​នយោបាយ​សន្តិភាព​និយម​របស់​ជប៉ុន ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ដោយ​សម្រេច​ផ្ដល់​បច្ចេកវិទ្យា​យោធា​ដល់​សហរដ្ឋអាមេរិក​ហើយ​បង្កើន​ថវិកា​ការពារ​ប្រចាំឆ្នាំ​។ គំនិត​ជាតិនិយម​របស់​លោក​នាំ​ឲ្យ​មានការ ប្រឆាំង​របស់​ពួក​ធ្វេ​ង​និយម​បំផុត​ជប៉ុន ក្នុង​សម័យ​កាល​ដែល​ចលនា​សន្តិភាព​និយម​ក្នុងស្រុក​នៅ​ខ្លាំង​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ