កោះសន្ដិភាពសូមបង្ហាញជូនប្រិយមិត្ដអ្នកអានពីប្រភេទសត្វដ៏កម្រចំនួន១០ក្នុងពិភពលោក
១-ខ្លារខិន
គេតែងតែប្រទះឃើញខ្លារខិនក្នុងតំបន់ Pri morye ប្រទេសរុស្សុី ។ ជាទូទៅខ្លារខិនរត់បានចម្ងាយ៥៩គីឡូម៉ែត្រក្នុងមួយម៉ោង ។ ខ្លារខិនរស់នៅក្នុងព្រៃ ក្រាស់ៗដែលអាចពួនសម្ងំខ្លួនគេចពីព្រានព្រៃ និងងាយស្រួលស្វែងរកចំណីអាហារ ។
២-រមាស
សត្វរមាសត្រូវគេប្រទះឃើញលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ រមាសជាប្រភេទសត្វមានអាយុវែងជាងគេ ។ រមាសបានគ្របដណ្ដប់ដោយស្បែកក្រាស់អាចស៊ាំនឹងអាកាសធាតុក្ដៅបាន ។ មានស្នែងចំនួន២ដុះលើខ្ទង់ច្រមុះដែលបញ្ជាក់ពីកម្លាំង និងភាពកាចសាហាវរបស់វា ។
៣-ស្វាឥតកន្ទុយ Gorilla
ប្រភេទស្វាឥតកន្ទុយនេះត្រូវគេប្រទះឃើញក្នុងតំបន់មជ្ឈិមប្រទេស ។ វារស់នៅក្នុងព្រៃស្រោង ដែលមានបឹង ទន្លេនៅក្បែរងាយស្រួលទប់ទល់អាកាសធាតុក្ដៅ ។ អម្បូរស្វាឥតកន្ទុយនេះមិនអាចស៊ាំនឹងអាកាសធាតុត្រជាក់បានទេ ព្រោះវាមានរោមនិងស្បែកស្ដើង ។
៤-កណ្ដុរភ្នំ
ប្រភេទថនិកសត្វដ៏តូចមួយនេះភាគច្រើនរស់នៅតំបន់ភ្នំ ។ កណ្ដុរភ្នំមានអាយុខ្លីជាងគេក្នុងចំណោមថនិកសត្វដទៃទៀតដោយស្ថិតក្នុងរូងដីដែលមានសំណើម ។ ចំណីរបស់កណ្ដុរភ្នំគឺជាប្រភេទរុក្ខជាតិបៃតង និងសត្វល្អិត។
៥-ក្រពើហ្វ៊ីលីពីន
ក្រពើហ្វ៊ីលីពីនជាពូជដ៏កម្រក្នុងចំណោមក្រពើរស់នៅជុំវិញពិភពលោក ។ ពូជក្រពើហ្វ៊ីលីពីនត្រូវគេប្រទះឃើញលើកោះក្នុងប្រទេសហ្វ៊ីលីពីន ។ វាជាប្រភេទសត្វល្មូនមានអាយុវែងគួរសមដែលអាចធន់នឹងអាកាសធាតុក្ដៅ និងត្រជាក់ ។
៦-ស្វាអ៊ូរ៉ង់អ៊ូតង់
ស្វាអ៊ូរ៉ង់អ៊ូតង់ត្រូវគេប្រទះឃើញលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ វាជាប្រភេទស្វាតឿជាងគេបំផុតក្នុងចំណោមអម្បូរស្វាដទៃផ្សេងទៀត ។ សព្វថ្ងៃនេះ អ្នកអភិរក្សសត្វព្រៃក្នុងប្រទេសឥណ្ឌូណេស៊ីបានរក្សាពូជស្វាអូ៊រ៉ង់អូ៊តង់នេះក្នុងសួនសត្វ Gladys Porter ដោយយកចិត្ដទុកដាក់បំផុត ។
៧-មាន់ព្រៃចំពុះវែង
មានព្រៃចំពុះវែងត្រូវគេប្រទះឃើញក្នុងសមុទ្រខ្សាច់ប្រទេសស៊ីរី កាលពីឆ្នាំ២០០២ ។ បក្សីដ៏ធំមួយនេះរស់នៅលើដើមឈើខ្ពស់ដោយរកស៊ីត្រី តូចៗ និងស្លឹករុក្ខជាតិបៃតងជាអាហារ ។
៨-កង្កែបភ្នែកខ្មៅ
កង្កែបភ្នែកខ្មៅត្រូវគេប្រទះឃើញក្នុងប្រទេសមិុកស៊ិក និងតំបន់អាមេរិកខាងត្បូង ។ កង្កែបភ្នែកខ្មៅគំរាមកំហែងដោយប្រភេទជំងឺផ្សិត chytrid ។
កង្កែបភ្នែកខ្មៅភាគច្រើនរស់នៅតាមគុម្ពោតព្រៃ តូចៗ ហើយចំណីអាហាររបស់វាគឺសត្វល្អិត។
៩-កណ្ដូបព្រៃ
កណ្ដូបព្រៃរស់នៅលើកោះ Lord Howe ស្ថិតនៅចន្លោះប្រទេសអូស្រ្ដាលី និងញូវសឺលែន។ កណ្ដូបព្រៃមានលក្ខណៈធំជាងកណ្ដូបស្រុក ដោយមានពណ៌ខ្មៅ ប្រផេះ និងពណ៌ទង់ដែង ។ វាចាប់មូស រុយ និងសត្វល្អិតផ្សេងទៀតជាចំណីអាហារ ។
១០-ប្រើសស្នែងវែង
យោងតាមឯកសាររបស់អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ប្រើសស្នែងវែងចំនួន៣០០ក្បាល ពួនសម្ងំរស់នៅក្នុងព្រៃជ្រៅ ។ វាជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ ៕










ចែករំលែកព័តមាននេះ