សាលាប៉ូលិសជប៉ុនជួលអ្នកជំនាញខាងសម្ផស្ស ដើម្បីបង្រៀនផាត់មុខដល់សិស្សប្រុស
ប្រទេសជប៉ុន ៖ ប្រភពពីកាសែត South China Morning Post បានចេញផ្សាយកាលពីពេលថ្មីៗនេះថា សាលាប៉ូលិសជប៉ុនស្ថិតក្នុងខេត្តហ្វូគូស៊ីម៉ា (Fukushima)…
ប្រទេសជប៉ុន ៖ ប្រភពពីកាសែត South China Morning Post បានចេញផ្សាយកាលពីពេលថ្មីៗនេះថា សាលាប៉ូលិសជប៉ុនស្ថិតក្នុងខេត្តហ្វូគូស៊ីម៉ា (Fukushima)…
ប្រទេសជប៉ុន ៖ ប្រភពពីកាសែត South China Morning Post បានចេញផ្សាយកាលពីពេលថ្មីៗនេះថា សាលាប៉ូលិសជប៉ុនស្ថិតក្នុងខេត្តហ្វូគូស៊ីម៉ា (Fukushima) បានទាក់ទាញការពិភាក្សាបែបកំប្លែងពីអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសចិន ដោយសារសាលាបានបើកវគ្គបណ្តុះបណ្តាលផាត់មុខដល់សិស្សប្រុស ដើម្បីឱ្យពួកគេចេះផាត់មុខឱ្យបានស្រស់ស្អាត ទើបបង្កើតទំនុកចិត្តពេលចេញបំពេញការងារក្នុងសហគមន៍។
សាលាប៉ូលិស Fukushimaken Keisatsugakko បានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់សិស្សប្រុសចំនួន៦០នាក់ ដែលជិតបញ្ចប់ការសិក្សា រួមទាំងមន្ត្រីប្រុសជាច្រើននាក់ផ្សេងទៀតផងដែរ។ សាលាបានសហការជាមួយអ្នកជំនាញផាត់មុខពីក្រុមហ៊ុនគ្រឿងសម្អាងជប៉ុនដ៏ល្បី «Shiseido»។ អ្នកជំនាញទាំងនេះមិនត្រឹមតែផ្តល់ការណែនាំអំពីការផាត់មុខទូទៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្តល់ដំបូន្មានផ្ទាល់ខ្លួន និងការផាត់មុខតម្រូវតាមទម្រង់ និងស្បែកមុខរបស់សិក្ខាកាមផងដែរ។
ពេញមួយវគ្គនេះ គ្រូជំនាញបានបង្ហាត់បង្រៀនពីបច្ចេកទេសផាត់មុខជាមូលដ្ឋាន រួមទាំងការផ្តល់សំណើមស្បែក លាបម្សៅតម្រូវស្បែក ការបិទម៉ាស់ ការកាត់ និងគូសចិញ្ចើម ព្រមទាំងការធ្វើសក់ជាដើម។ គ្រូជំនាញមើលឃើញថា សិស្សប្រុសជាច្រើននាក់ ដែលមិនទម្លាប់ធ្វើការផាត់មុខបានរកឃើញថា ពួកគេប្រឈមមុខនឹងបញ្ហាជ្រើសរើសគ្រឿងសំអាងខុស។ អ្នកខ្លះមិនស្គាល់ឧបករណ៍នេះ ត្រូវប្រើប្រាស់កន្លែងណានៃផ្ទៃមុខថែមទៀតផង។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃរូបរាងស្រស់ស្អាត និងប្រកបដោយវិជ្ជាជីវៈ ពិសេសដោយសារមន្ត្រីប៉ូលិសចូលរួមជាញឹកញាប់ជាមួយសមាជិកផ្សេងៗនៃសហគមន៍ ទើបសាលាមានគោលបំណងជំរុញឱ្យមានចំណាប់អារម្មណ៍វិជ្ជមានលើការផាត់មុខឱ្យបានសមសួន ដើម្បីបង្កើតទំនុកចិត្តពេលបំពេញការងារ។
លោក តាកាស៊ី ស៊ូហ្គីរ៉ា (Takeshi Sugiura) នាយករងសាលាប៉ូលិស Fukushimaken Keisatsugakko បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកយ៉ាងដូច្នេះថា «យើងចង់រំលឹកសិស្សប្រុសទាំងអស់ថាក្នុងនាមជាសមាជិកនៃសង្គម និងជាមន្ត្រីប៉ូលិសនាពេលអនាគត ការរក្សារូបរាងឱ្យបានត្រឹមត្រូវគឺជារឿងដ៏សំខាន់»។
សូមជម្រាបជូនថា វាជាប្រពៃណីទៅហើយ ដែលសាលាប៉ូលិសជប៉ុនបានប្រមូលផ្តុំការបណ្តុះបណ្តាលជាចម្បងលើការអប់រំផ្នែកច្បាប់ និងការរៀបចំរូបរាងកាយឱ្យបានម៉ត់ចត់។ ការដាក់ឱ្យប្រើប្រាស់នូវគំនិតផ្តួចផ្តើមបែបនេះ តំណាងការធ្វើឱ្យប្រសើរឡើងនូវទំនើបកម្ម ចំពោះប្រព័ន្ធបណ្តុះបណ្តាលរបស់សាលា ដោយផ្តល់ឱ្យអនាគតមន្ត្រីប៉ូលិសនូវជំនាញសំខាន់ៗសម្រាប់ការចូលរួមសហគមន៍ដោយសមរម្យ។
មិនមែនមានតែសាសប៉ូលិស Fukushimaken Keisatsugakko មួយប៉ុណ្ណោះទេ ដែលរៀបចំបែបនេះ។ សាលាប៉ូលិសមួយផ្សេងទៀតនៅខេត្តយ៉ាម៉ាហ្គឹឈី (Yamaguchi) ក៏បានអនុវត្តកម្មវិធីស្រដៀងគ្នានេះផងដែរ សូម្បីតែចាប់ផ្តើមជាមួយនឹងមូលដ្ឋានគ្រឹះនៃការបង្រៀនសិស្សប្រុសពីរបៀបសម្អាតផ្ទៃមុខរបស់ពួកគេឱ្យបានត្រឹមត្រូវថែមទៀតផង។ វាអាចជារឿងធម្មតាសម្រាប់ប្រជាជនជប៉ុន ប៉ុន្តែសម្រាប់វគ្គសិក្សាទាំងនេះ បានបង្កើតឱ្យមានការបញ្ចេញមតិបែបកំប្លែងជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន៕ ប្រភព ៖ South China Morning Post
ចែករំលែកព័តមាននេះ