ចប់បុណ្យស.ពឪពុក! កូនៗត្រឡប់មកដេកផ្ទះ១យប់ ព្រឹកឡើងប្រទះឃើញដេកស្លា.ប់ទាំងអស់
ប្រទេសចិន ៖ រឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើង នៅឯភូមិស៊ាវវ៉ា (Xiaowa) ទីក្រុងស៊ីនចូវ (Xinzhou) ខេត្តសានស៊ី (Shanxi) ភាគពាយ័ព្យ…
ប្រទេសចិន ៖ រឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើង នៅឯភូមិស៊ាវវ៉ា (Xiaowa) ទីក្រុងស៊ីនចូវ (Xinzhou) ខេត្តសានស៊ី (Shanxi) ភាគពាយ័ព្យ…
ប្រទេសចិន ៖ រឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើង នៅឯភូមិស៊ាវវ៉ា (Xiaowa) ទីក្រុងស៊ីនចូវ (Xinzhou) ខេត្តសានស៊ី (Shanxi) ភាគពាយ័ព្យ ប្រទេសចិន ក្រោយសមាជិក៤នាក់នៃគ្រួសារមួយ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុ បន្ទាប់ពីចប់ពិធីបុណ្យសពឪពុកវ័យ៩០ឆ្នាំរបស់ពួកគេ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន MS News របស់ប្រទេសសិង្ហបុរីចេញផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
អ្នកស្លាប់ទាំង៤នាក់ រួមមាន កូនប្រុសបង្កើត៣នាក់ និងកូនប្រសាប្រុសម្នាក់។ ហើយបើតាមរបាយការណ៍បានឱ្យដឹងថា បុរសជាឪពុកវ័យ៩០ឆ្នាំបានស្លាប់ ដូច្នេះកូនៗដែលរស់នៅកន្លែងផ្សេងបានត្រឡប់មកភូមិកំណើត ដើម្បីរៀបចំពិធីបុណ្យសពឪពុក។ លុះពេលចប់ពិធីបញ្ចុះសពឪពុក អ្នកទាំង៤បានសម្រេចចិត្តស្នាក់នៅផ្ទះមួយយប់ស្ថិតក្នុងភូមិកើតហេតុ។ ប៉ុន្តែជាអកុសល នៅព្រឹកឡើងអ្នកទាំង៤ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូលហេតុ។
បើយោងតាមសារព័ត៌មានចិន Jimu News បានរាយការណ៍ថា ការស៊ើបអង្កេតបង្ហាញថា ទាំង៤បានស្លាប់ដោយសារតែស្រូបឧស្ម័នពុលកាបូនម៉ូណូអុកស៊ីត។ ទោះយ៉ាងណា អាជ្ញាធរមូលដ្ឋានកំពុងដោះស្រាយ និងធ្វើការត្រួតពិនិត្យសុវត្ថិភាពពាក់ព័ន្ធ ខណៈដែលមន្ត្រីភូមិក៏កំពុងផ្តល់ជំនួយដល់គ្រួសារនោះផងដែរ។
បើតាមអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនប៉ាន់ស្មានថា ផ្ទះនោះត្រូវបានទុកចោលយូរមកហើយ។ ហើយអ្នកស្លាប់ទាំង៤នាក់បានប្រើប្រាស់ចង្ក្រានដុតភ្លើងដើម្បីកម្តៅបន្ទប់ ដោយមិនបានបើកទ្វារបង្អួចគ្រប់គ្រាន់ឱ្យមានខ្យល់ចេញចូលនោះទេ ហើយអ្នកស្លាប់ទាំង៤បានស្រូបយកផ្សែងពុល អំឡុងពេលដេកលង់លក់បន្ទាប់ពីអស់កម្លាំង៕
ចែករំលែកព័តមាននេះ