កីឡាករ​បាល់ទាត់​មាន​ជាងគេ​ទាំង​១០​លើ​លោក


ការ​សិក្សា​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា កំពូល​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់ ដែល​មាន​ជាងគេ​បំផុត​គ្រប់ពេលវេលា ប៉ុន្តែ​តើ​អ្នក​ណា​លេចធ្លោ​ជាងគេ? ខាងក្រោម​នេះ​គឺជា​កីឡាករ​បាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​ទាំង​១០​រូប​។

ដោយ​ប្រើ​តួលេខ​ពី Celebrity Net Worth, Forbes និង The Richest ថ្មី​ៗ​នេះ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​មើល​ថា​តើ​កីឡាករ​បាល់ទាត់​ណា​ទាំង​អតីតកាល ​និង​បច្ចុប្បន្ន ជា​កីឡាករ​ដែល​មាន​ជាងគេ​បំផុត​គ្រប់ពេល​ពី​សកម្មភាព​បាល់ទាត់​។

អ្វី​ដែល​មិន​គួរ​ឱ្យ​ភ្ញាក់ផ្អើល នោះ​គឺ​នៅ​ក្នុង​ចំណោម​កីឡាករ​មាន​ជាងគេ​ទាំង​១០​រូប គឺ​មាន​កីឡាករ​ជើង​ខ្លាំង​ជំនាន់​មុន​ដូច​ជា David Beckham, Francesco Totti និង Pele​។ កំពូល​តារាបាល់ទាត់​របស់​ក្លឹ​ប​សេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បាន​ឈរ​នៅ​ចំណាត់ថ្នាក់​តែ​មួយ​ជាមួយនឹង David Beckham ដែល​ជា​ម្ចាស់​ក្លិប Inter Miami​។ ពួក​គេ​ទាំង​ពីរ ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រាក់ ៤៥០​លាន​ដុល្លារ បាន​មក​ពី​ការ​លេង​បាល់ និង ការ​ផ្សាយពាណិជ្ជកម្ម​។

គូប្រជែង​ដ៏​យូរអង្វែង​របស់ Ronaldo និង ជា​កីឡាករ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដែល​មាន​ប្រាក់ ៤០០​លាន​ដុល្លារ បាន​មក​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ និង ការ​ផ្សាយពាណិជ្ជកម្ម​។

ចំណាត់ថ្នាក់​លេខ​៤ គឺ​បាន​មក​លើ Dave Whelan ដែល​ជា​អតីត​ខ្សែការពារ​របស់​ក្រុម Blackburn Rovers និង Crewe Alexandra រកបាន​ទ្រព្យសម្បត្តិ​របស់​គាត់​តាម​រយៈ​ភាព​ជា​ម្ចាស់​របស់​ក្លិប Wigan Athletic និង ក្លិប​កីឡាករ Ruby ឈ្មោះ Wigan Warriors​។ គាត់​មាន​រកបាន​ប្រាក់ ២២០​លាន​ដុល្លារ​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្លិប AC Milan កីឡាករ Alexandre Pato, ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Real Madrid កីឡាករ Gareth Bale និង កីឡាករ​ជើង​ចាស់​អង់គ្លេស Wayne Rooney សុទ្ធតែ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​១០៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ