ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជន​ជាតិ​អាមេរិក​ដែល​​​​​ធ្វើអត្ត​ឃាតអារ.ក​​សម្លា.ប់ខ្លួន​ក្នុងផ្សារ​​សូរិយាម៉ល រួច​​ផុត​ពី​​សេចក្តី​ស្លា.ប់​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិ​អាមេ​រិក​​ម្នាក់​​​ទំនង​ជា​ញៀន​ថ្នាំ​​​ យក​កាំបិត​ចុង​ស្រួច​អា.ក​ខ្លួន​ឯងដេក​សន្លប់​ក្នុង​ថ្លុក​​​​​ឈា​ម​​​​ ក្នុង​តូប​លេខ៩៩​ ផ្សារ​សូរិយា​ម៉ល​​​ ​​នៅតាម​​​​ផ្លូវ​លេខ​​​​​​១៥៤​កែងផ្លូវ៥១​ ក្នុងស​ង្កាត់ផ្សារថ្មីទី​៣ ​ខណ្ឌដូ​នពេញ ​​កាលពី​វេលា​ម៉ោង១​០​​​និង១៥ព្រឹក​ថ្ងៃទី២០ ​ឧសភា ត្រូវ​​បាន​ក្រុម​​គ្រូពេទ្យ​​ជួយ​សង្គ្រោះ​​ រួច​ផុត​ពីសេចក្តីស្លា.ប់ ​​បច្ចុប្បន្ន​កំពុង​សម្រាក​​​​នៅ​មន្ទីរ​ពេទ្យកា​ល់​ម៉ែ​​ត។

រាជធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិ​អាមេ​រិក​​ម្នាក់​​​ទំនង​ជា​ញៀន​ថ្នាំ​​​ យក​កាំបិត​ចុង​ស្រួច​អារ.ក​ខ្លួន​ឯងដេក​សន្លប់​ក្នុង​ថ្លុក​​​​​ឈា​ម​​​​ នៅ​​ក្នុង​តូប​លេខ៩៩​ ផ្សារ​សូរិយា​ម៉ល​​​ ​​នៅតាម​​​​ផ្លូវ​លេខ​​​​​​១៥៤​កែងផ្លូវ៥១​ ក្នុងស​ង្កាត់ផ្សារថ្មីទី​៣ ​ខណ្ឌដូ​នពេញ ​​កាលពី​វេលា​ម៉ោង១​០​​​និង១៥ព្រឹក​ថ្ងៃទី២០ ​ឧសភា ត្រូវ​​បាន​ក្រុម​​គ្រូពេទ្យ​​ជួយ​សង្គ្រោះ​​ រួច​ផុត​ពីសេចក្តីស្លាប់ ​​បច្ចុប្បន្ន​កំពុង​សម្រាក​​​​នៅ​មន្ទីរ​ពេទ្យកា​ល់​ម៉ែ​​ត។

​​​​​របាយការណ៍សមត្ថកិច្ច​​ឱ្យដឹង​ថា ​ជនជា​តិអាមេរិក​ដែល​ធ្វើអ​ត្តឃា​តខ្លួន​ឯងមា​ន​ឈ្មោះ​Four Z​on GaryD​onald  ភេ​ទប្រុស​ អា​យុ​៥២​ឆ្នាំ​ មាន​​​​ស្រុក​កំណើ​​​ត​នៅរដ្ឋកា​លីហ្វ័​នីញ៉ា ​​​​​កា​ន់​លិខិត​លេខ​៤២២០​៦៤៥១​៧​ មកក​ម្ពុជាជាអ្នកទេ​សច​រ​​។

របាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ​​ខណៈ​ពេល​ដែល​សន្តិ​សុខ​សូរិយា​ម៉ល​ដើរ​មើល​ក្នុង​ផ្សារ ម​​កដល់​ចំណុច​តូបលេ​ខ៩៩ ​ស្រាប់​តែប្រទះ​ឃើញ​បុរស​ជនបរទេស​ម្នាក់​មាន​អាយុប្រ​ហែល​ជាង៥០ឆ្នាំ​ស្លៀក​​ពាក់​ស្អាត​បាត​មាន​កាន់​កាំបិត​បត់​ចុង​ស្រួ​ច​មួយ​នៅនឹង​ដៃ​ ​​ទំនង​ជាញៀន​ថ្នាំបាន​​ដោះ​អាវ​ហើយ​អារក​ខ្លួន​ឯ​ង ​​បណ្តា​លឲ្យហូរ​ឈាម​ស្រោ​ចពេញខ្លួន ​​ដេ​​កសន្លប់​​​ក្នុងថ្លុកឈា​ម​បង្ក​ឱ្យ​​ភ្ញាក់​ផ្អើ​ល​​ ​ហើយ​​​​​​​​ភ្លាមៗ​​​​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទូរស័ព្ទ​​​ហៅ​រថយន្ត​សាមុយម​កដឹកជនរង​គ្រោះយក​ទៅសង្គ្រោះនៅ​មន្ទីរពេទ្យកាល់ម៉ែ​ត។ ​