ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dybala លាតត្រដាង​ទំនាក់ទំនង​ជាមួយនឹង Ronaldo និង Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Paulo Dybala របស់​ក្រុម Juventus និង​អា​ហ្ស​ង់​ទី​ន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Paulo Dybala របស់​ក្រុម Juventus និង​អា​ហ្ស​ង់​ទី​ន មាន​ទំនាក់ទំនង​ជាមួយនឹង​កីឡាករ​ខ្លាំង​ទាំង​ទ្វេ Cristiano Ronaldo និង Lionel Messi សម្រាប់​ក្លិប​និង​ក្រុម​ជម្រើសជាតិ​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន El Pais ថ្មី​ៗ​នេះ កីឡាករ Dybala បាន​បង្ហាញ​ថា​មិត្តភក្តិ​របស់​គាត់​បាន​មើលងាយ​សំណាងអាក្រក់​របស់​គាត់ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​ឆ្នើម​ៗ នៅ​លើ​ពិភពលោក ប៉ុន្តែ​គាត់​បាន​ទទូច​ថា​គាត់​មើលឃើញ​ថា​វា​ជា​ឱកាស​រៀនសូត្រ​ជា​ជាង​ការ​ប្រកួតប្រជែង​។

លោក Dybala បាន​និយាយ​ថា​៖ «​មិត្តភក្តិ​របស់ខ្ញុំ​ធ្លាប់​និយាយ​ថា ខ្ញុំ​មាន Messi នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ហើយ​បន្ទាប់​មក Juve បាន​ទៅ​និង​ចុះហត្ថលេខា​ជាមួយ Cristiano ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា​ពួក​គេ​ខុស​។ តើ​អ្នក​ណា​មិន​ចង់​លេង​ជាមួយ​អ្វី​ដែល​ល្អ​បំផុត? ខ្ញុំ​អាច​សិក្សា​ពី​ពួក​គេ​រាល់ថ្ងៃ​»។

អតីត​ខ្សែប្រយុទ្ធ Palermo រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា គាត់​រីករាយ​នឹង​ទំនាក់ទំនង​ល្អជា​មួយ​កីឡាករ​ទាំង​ពីរ បើ​ទោះបីជា​ប្រជែង​យក​តំណែង​ជាមួយ​ពួក​គេ​ក៏​ដោយ​។ Dybala បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ Cristiano​។ យើង​និយាយ​ច្រើន​ពេល​ខ្លះ យើង​ជជែក​គ្នា​ជា​យូរ​មក​ហើយ​អំពី​ក្រុម​ជម្រើសជាតិ និង ក្លិប Juve ហើយនឹង​រឿង​មិន​ទាក់ទង​នឹង​បាល់ទាត់​»​។

គាត់​បាន​បន្ត​ទៀត​ថា​៖«​ជាមួយនឹង Leo Messi ក៏​ដូច​គ្នា​។ ទំនាក់ទំនង​បាន​រីក​ចម្រើន​ច្រើន​។ យើង​ចែករំលែក​ភេសជ្ជៈ​ជាមួយ​គ្នា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Dybala រកបាន ៦ គ្រាប់​ក្នុង ១៥​ប្រកួត​គ្រប់ការ​ប្រកួត​សម្រាប់ Bianconeri រហូត​មក​ដល់​រដូវ​កាល​នេះ និង​បង្ហាញខ្លួន ១០​ដង ឲ្យ​អា​ហ្ស​ង់​ទី​ន​អំឡុង​ឆ្នាំ ២០១៩ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ