ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បាតុកម្ម​​​​​ដ៏ធំ ប្រឆាំង​ការ​បះបោរ

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ពលរដ្ឋ​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​បាន​លើកគ្នា​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ ដើម្បី​បរិហារ​ការ​បះបោរ​បន្ទាប់​ពីរ​លក​នៃ​ការ​តវ៉ា​និង​អំពើ​ហិង្សា ដែល​កក្រើក​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ស​ប្ដា​ហ៍​មុន​។ អគ្គមេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ឧត្ដមសេនីយ​ហូ​ស​សាំង​សាឡា​មី ថ្លែង​ទៅ​កាន់​ពួក​បាតុករ​ដែល​នាំ​គ្នា​ស្រែក បរាជ័យ​អា​មេ​រិ​ក​! បរាជ័យ​អ៊ី​ស្រា​អែ​ល​!…

ប្រទេស​អ៊ី​រ៉​ង់ ៖ ពលរដ្ឋ​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​បាន​លើកគ្នា​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ ដើម្បី​បរិហារ​ការ​បះបោរ​បន្ទាប់​ពីរ​លក​នៃ​ការ​តវ៉ា​និង​អំពើ​ហិង្សា ដែល​កក្រើក​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ស​ប្ដា​ហ៍​មុន​។

អគ្គមេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ឧត្ដមសេនីយ​ហូ​ស​សាំង​សាឡា​មី ថ្លែង​ទៅ​កាន់​ពួក​បាតុករ​ដែល​នាំ​គ្នា​ស្រែក បរាជ័យ​អា​មេ​រិ​ក​! បរាជ័យ​អ៊ី​ស្រា​អែ​ល​! បរាជ័យ​ពួក​បំបែកបំបាក់​!​ថា សង្គ្រាម​នោះ​បាន​បញ្ចប់​ហើយ​។ អន្លូង​ត្រូវ​បាន​សំពង​លើ​ពួក​សត្រូវ​។ មនុស្ស​ម្នា​ដ៏​ច្រើន​បាន​លើកគ្នា​មក​តាម​វិ​ថី​នានា ហើយ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​បដិវត្តន៍​។ បណ្ដា​រូបភាព​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បង្ហាញ​ពួក​បាតុករ​លើក​រូប​របស់​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ លោក​អា​យ៉ា​តុល​ឡា​អា​លី​ខា​មេ​នី ដោយ​ឧត្ដមសេនីយ​សាឡា​មី​អំពាវ​ដល់​ប្រជាជន​១​រូប​ៗ​របស់​អ៊ី​រ៉​ង់​នាំ​គ្នា​ដើរ​តាម​លោក​។

អ៊ី​រ៉​ង់​និយាយ​ថា បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​បន្ទាប់​ពី​បាតុកម្ម​និង​អំពើ​ហិង្សា​រយៈពេល​ច្រើន​ថ្ងៃ ដែល​ផ្ទុះ​ពី​ថ្ងៃ​ទី​១៥​វិច្ឆិកា​មក ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​ប្រេងសាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​។

អាជ្ញាធរ​អ៊ី​រ៉​ង់​រៀបរាប់​ពី​មនុស្ស​ស្លាប់​តែ​៥​នាក់​ក្នុង​ចលាចល​នោះ តែ​អង្គការ​លើកលែងទោស​អន្តរជាតិ​AMNESTY INTERNATIONAL​វាយតម្លៃ​ថា ចំនួន​អ្នក​ស្លាប់មាន​ដល់​យ៉ាងតិច​១៤៣​នាក់ ហើយ​អ​.​ស​.​ប​សង្ស័យ​ពី​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់​។

ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​អាជ្ញាធរ​និយាយ​ថា ការ​បះបោរ​តវ៉ា​ដែល​ក្នុង​ឱកាស​នោះ បណ្ដា​ស្ថានីយ​ចាក់​ប្រេង ទីចាត់ការ​ប៉ូលិស ព្រះ​វិហារ​និង​អគារ​សាធារណៈ​ជា​ច្រើន ត្រូវ​ដុត​បំផ្លាញ​ឬ​រង​ការ​វាយប្រហារ គឺជា​លទ្ធផល​នៃ​ការ​រួមគំនិត​មួយ​មានការ​លូកដៃ​ពី​ខាងក្រៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ