មុននេះបន្តិច… ផ្ទុះធុងហ្គាសនៅភោជនីយដ្ឋានចិនក្នុងខណ្ឌ៧មករា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះបន្តិច មានករណីផ្ទុះធុងហ្គាសមួយនៅហាងលក់ម្ហូបកុម្មង់របស់ជនជាតិចិន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានយីហោ «ចឺជាំង» នៅផ្ទះលេខ៣ i ផ្លូវបេតុង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលរងរបួសជនជាតិចិន២នាក់ ម្នាក់ធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សេចក្តីរាយការណ៍បន្តថា ភ្លាមៗនោះ សមត្ថកិច្ចមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារតែជនរងគ្រោះជាជនជាតិចិន ហើយគ្មានអ្នកបកប្រែ ម្យ៉ាងទៀតសមត្ថកិច្ច និងមិត្តភក្តិជនរងគ្រោះប្រញាប់ប្រញាល់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយ។ (កែសម្រួលដោយ ៖ បុប្ផា)






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ