ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់ធ្ងរ​ឡើង​! ហុងកុង​នឹង​បិទ​សាលា​រៀន​ទាំងអស់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ

4 ឆ្នាំ មុន

ហុងកុង​ ៖ ក្រោម​ហេតុផល​សុវត្ថិភាព ​និង​បញ្ហា​នៃ​ការ​ដឹក​ជ​ញ្ជួ​ន ការិយាល័យ​អប់រំ​ហុងកុង ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ​​ថា ​សាលារៀន​ទាំងអស់​​នៅ​ហុងកុង…

ហុងកុង​ ៖ ក្រោម​ហេតុផល​សុវត្ថិភាព ​និង​បញ្ហា​នៃ​ការ​ដឹក​ជ​ញ្ជួ​ន ការិយាល័យ​អប់រំ​ហុងកុង ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ​​ថា ​សាលារៀន​ទាំងអស់​​នៅ​ហុងកុង ​នឹងត្រូវ​​ផ្អាក​ថ្នាក់រៀន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែវិច្ឆិកា​។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters​។

ការិយាល័យ​អប់រំ បាន​ធ្វើ​សេចក្តី​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ហើយ​បាន​ជំរុញ​ឱ្យ​ក្រុមបាតុករ​បញ្ឈប់​រាល់​អំពើ​ហិ​ង្សា​ទាំងអស់​។

នៅ​ទីក្រុង​ហុងកុង​បាន​ត្រៀមលក្ខណៈ​សម្រាប់​ការ​ប៉ះទង្គិច​គ្នា​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ផ្នែក​ខ្លះ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ មាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើង​ៗ រហូត​បណ្តាញ​ខ្សែ​រដឹក​ជ​ញ្ជួ​ន និង​អាជីវកម្ម​ជា​ច្រើន​បាន​បិទ បន្ទាប់​ពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​ហុងកុង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ