ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ទើប​ចេញពី​រមណីយដ្ឋាន ក៏​ត្រូវ​រថយន្ត​បុក​ចំពាក់​កណ្តាល​​ពេញ​ទំហឹង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នគរបាល​ម្នាក់​រង​របួសធ្ងន់ និង​ក្មេង​ស្រី​២​នាក់​រង​របួសស្រាល ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​រថយន្ត​ចេញពី​រមណីយដ្ឋាន​ឡើង​ទៅ​លើ​ផ្លូវ​ធំ​មិន​មើល​ឆ្វេង បណ្តាល​ឱ្យ​រថយន្ត​បា​ឡែ​ន​មក​ពីក្រោយ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៥៨​នាទី​ព្រឹក…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នគរបាល​ម្នាក់​រង​របួសធ្ងន់ និង​ក្មេង​ស្រី​២​នាក់​រង​របួសស្រាល ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​រថយន្ត​ចេញពី​រមណីយដ្ឋាន​ឡើង​ទៅ​លើ​ផ្លូវ​ធំ​មិន​មើល​ឆ្វេង បណ្តាល​ឱ្យ​រថយន្ត​បា​ឡែ​ន​មក​ពីក្រោយ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៥៨​នាទី​ព្រឹក ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៩ នៅ​ចំណុច​ផ្លូវ​ចូល​រមណីយដ្ឋាន​ទេសចរណ៍​ហ្លួង​រតនសម្បត្តិ ស្ថិត​ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ១. ឈ្មោះ ប៉ែន ស្រី​ដឺ​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង ជា​អ្នក​រួម​ដំណើរ រង​របួសស្រាល ២. ឈ្មោះ រុំ ដា​ណែ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​សិស្ស រស់​នៅ​ភូមិ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង ជា​អ្នក​រួម​ដំណើរ រង​របួសស្រាល

និង​៣. ឈ្មោះ ហេង វ៉ា​រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភ្នំពេញ មុខរបរ​នគរបាល រង​របួសធ្ងន់ ជា​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ន​.​ប ២.៥៣៥៣ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ចំណែក​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន ឈ្មោះ ហួយ តិច​ស្រេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និ​សិ​ត្ស រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គ្មាន​របួស ដោយ​បើកបរ​រថយន្ត​ម៉ាក កាម​រី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-៤៥៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ ចេញពី​រមណីយដ្ឋាន​ហ្វួ​ង​រតនសម្បត្តិ ពី​លិចទៅ​កើត​បើកបរ​ឡើង​លើ​ផ្លូវជាតិ ដោយ​ប្រហែលជា​មិន​បាន​មើល​ឆ្វេង ទើប​ធ្វើ​ឱ្យ​រថយន្ត​បា​ឡែ​ន​បើកបរ​លើ​ផ្លូវ​ធំ ស្រាប់តែ​បុក​ចំពាក់​កណ្តាល​រថយន្ត​ឡិច​ស៊ី​ស​ពេញទំហឹង​តែ​ម្តង ។

ករណី​គ្រោះថ្នាក់​នេះ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ