ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ក្លិប​អ្នកមាន​បុណ្យ Suarez ចង់ទៅ​លេង​ឱ្យ​អា​មេ​រិ​ក?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​មាន​កីឡាករ​ល្បីឈ្មោះ​​មួយ​ចំនួន​បាន​ផ្លាស់​ទៅ​លេង​នៅ​លី​គ​អា​មេ​រិ​ក Major League Soccer ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Luis…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​មាន​កីឡាករ​ល្បីឈ្មោះ​​មួយ​ចំនួន​បាន​ផ្លាស់​ទៅ​លេង​នៅ​លី​គ​អា​មេ​រិ​ក Major League Soccer ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Luis Suarez ត្រូវ​បាន​គេ​អះអាង​ថា ចង់​មក​លេង​នៅ​លី​គ​អា​មេ​រិ​ក​នេះ​ដែរ​។

កុងត្រា​របស់ Suarez ជាមួយ Barcelona នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១ ខណៈ​ដែល​ក្លិប​នេះ​កំពុង​តែ​សម្លឹង​មើល​អ្នក​មក​ជំនួស​។ Nico Lodeiro ខ្សែប្រយុទ្ធ​របស់​ក្លិប​អា​មេ​រិ​ក Seattle Sounders គឺជា​មិត្ត​ល្អ​របស់ Suarez បន្ទាប់​ពី​បាន​លេង​ជាមួយ​គ្នា​នៅ Barcelona មុន​ពេល​មក​កាន់​ក្លិប​បច្ចុប្បន្ន​។

Lodeiro បាន​បង្ហើប​ថា Suarez តែងតែ​សួរ​គាត់​ពី​លី​គ​អា​មេ​រិ​ករ​ហូត​។ គាត់​បាន​ប្រាប់​វេ​ប​សាយ MLSsoccer.com ថា​៖ «​ខ្ញុំ​គិត​ថា អ្នក​ត្រូវ​តែ​បញ្ចុះបញ្ចូល Suarez​។ គេ​ចង់​មក​លេង​នៅ​លី​គ MLS​។ គេ​តែងតែ​សួរ​ខ្ញុំ​ពី​លី​គ​នេះ​»​។

អតីត​មិត្ត​រួម​ក្រុម​របស់ Suarez រូប​នេះ​បាន​បន្ត​ថា ៖ «​ក្តី​សុបិន​របស់​គាត់ គឺ​ចង់​លេង​ឱ្យ Barcelona​។ គាត់​លេង​នៅ​កម្រិត​អស្ចារ្យ ហើយ​គាត់​មាន​អារម្មណ៍ល្អ​នៅ​ទីនោះ​។ មិនយូរ​មិនឆាប់​គាត់​នឹង​មក MLS ។ យើង​សង្ឃឹមថា គាត់​ចូល​ចិត្ត​លី​ក​របស់​យើង​។ គាត់​តែងតែ​សួរ​ខ្ញុំ​អំពី​រឿង​នេះ​។ សង្ឃឹមថា គាត់​ក៏​អាច​លេង​ឱ្យ Seattle Sounders ផង​ដែរ​»​។

Lodeiro លើក​ឡើង​ថា វា​អាស្រ័យ​ទៅ​លើ​ពេលវេលា​តែ​ប៉ុណ្ណោះ សម្រាប់​ការ​មក​លេង​នៅ MLS របស់ Suarez នៅ​ថ្ងៃ​អនាគត ដែល​យើង​គ្រប់​គ្នា​មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​គេ​នឹង​ចាក​ចេញពី​អេ​ស្ប៉ា​ញ​មក​កាន់​អា​មេ​រិ​ក​ដែរ​ឬ​អត់? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ