ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កីឡាករម្នាក់កំពុងជិះម៉ូតូឌុបមិត្តស្រីដើរលេងតាមដងផ្លូវនៃទន្លេវ៉ៃគោ ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះមកកាប់ពីក្រោយ១ដាវសាំម៉ូរ៉ៃចំ.ក បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូដេញតាមជនសង្ស័យបានប្រមាណជា៧០០ម៉ែត្រ ក៏ហូរឈាមស្រោចពេញខ្លួន ជនរងគ្រោះក៏ឈប់ម៉ូតូ រួចក៏ចុះពីលើម៉ូតូស្រាប់តែដួលសន្លប់តែម្តង ។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ វិច្ឆិកា ២០១៩ ត្រង់ចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុភារាជ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀតឈ្មោះ អេង វាចាអក្ខរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះ វ៉ា វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត និងជាកីឡាករខេត្តស្វាយរៀង មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកឌូក ដោយមានដាវសាំម៉ូរ៉ៃ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានយកដាវសាំម៉ូរ៉ៃមកកាប់ទៅលើជនរងគ្រោះចំ.កពីក្រោយ។ ដំបូងឡើយជនរងគ្រោះមិនបញ្ហាអ្វីឡើយ ហើយជនរងគ្រោះក៏ជិះតាមជនសង្ស័យបានប្រមាណជា៧០០ម៉ែត្រ ជនរងគ្រោះក៏ហូរឈាមស្រោចពេញខ្លួនប្រាណ ក្រោយមកជនរងគ្រោះក៏ឈប់ម៉ូតូ រួចក៏ចុះពីលើម៉ូតូស្រាប់តែដួលសន្លប់ឈឹងតែម្តង ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ដោយសារជនរងគ្រោះបានហូរឈាមសោះអស់ពីខ្លួនទៅហើយ ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចសាកសួរមិត្តស្រីជនរងគ្រោះ សមត្ថកិច្ចបានតាមចាប់ខ្លួនបក្សពួកជនសង្ស័យបានម្នាក់ឈ្មោះ អេង វាចាអក្ខរា បញ្ជូនទៅអធិការនគបាលក្រុងស្វាយរៀង ដើម្បីសាកសួរ និងតាមរកចាប់ខ្លួនជនបង្កម្នាក់ទៀតយកមកផ្តន្ទាទោសឲ្យខាងតែបាន ។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយថា មូលហេតុបណ្តាលពីទំនាស់ពាក្យសំដីគ្នា។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ក្រុងហុងកុង ៖ បូ៉លិសក្រុងហុងកុងកាលពីថ្ងៃទី១៥ធ្នូបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់និងប្រើឧស្ម័នម្រេច ប្រឈមមុខនឹងពួកបាតុករស្និទ្ធប្រជាធិបតេយ្យ នៅ...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...
រាជធានីភ្នំពេញ ៖ វេទិកាចែករំលែកគំនិតស្តីពី «មាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើន សម្រាប់ ២០២០» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះនៅ AIS ទួលគោក ។ ដូច្នេះ...
រាជធានីភ្នំពេញ ៖ ដើម្បីជួយសង្គ្រោះគ្នានៅពេលកើតមានហេតុការណ៍ណាមួយចៃដន្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចចង់ឲ្យមានសមយុទ្ធផ្នែកយោធា ជាមួយ...
រាជធានីភ្នំពេញ ៖ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ដែលមានស្តង់ដាក់បង្ហាញផលិតផល៣៧២ស្តង់ ដែលបានបើកសម្ពោធ...
ខេត្តស្ទឹងត្រែង ៖ ឥទ្ធិពលនៃចំហាយវត្ថុធាតុគីមី បានជះឆួលចេញពីទីតាំងសិប្បកម្មដំឡើងទូកស្មាច់មួយកន្លែង បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ឯមន្ទីរ...
៤ថ្ងៃទៀតជាថ្ងៃព្រហស្បតិ៍ឡើងស័ក្តិ គ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៤មានព្រេងវាសនាល្អមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរកើតអំពី...
ខេត្តកំពង់ចាម ៖ «សកលលោកបានទទួលស្គាល់ប្រទេសកម្ពុជាជាប្រទេសមួយដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការកាត់បន្ថយបន្ទោបង់ពាសវាលពាសកាល» ។ នេះជាការលើកឡើងរបស់លោក...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ទាំងត្រូវតែធ្វើការផ្លាស់ប្តូរឥរិយាបថក្នុងការគោរពក្របសីលធម៌វិជ្ជាជីវៈក្នុងការព្យាបាល...