ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍ ៖ ថ្ងៃ​ទី​១ ភ្ញៀវ​ទេស​ចរ​បរទេស​ជិត​២​ពាន់​នាក់​អង្គុយ​មើល​ការ​ប្រណាំងទូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១,៩៨១​នាក់ បាន​ចូល​អង្គុយ​ទស្សនាការ​ប្រណាំងទូក និង​បណ្ដែតប្រទីប លើ​វេទិកា​ទេសចរណ៍​។

ដូច​រៀង​រាល់​ឆ្នាំ​ដែរ ក្រសួងទេសចរណ៍ បាន​រៀបចំ​ឲ្យ​មាន​វេទិកា​ទេសចរណ៍ សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនាការ​ប្រណាំងទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​មុខ​ព្រះ​រម​រាជវាំង រយៈពេល​បី​ថ្ងៃ​ពេញ​។

វេទិកា​ទេសចរណ៍​នេះ មានការ​បកប្រែ​ជា​៣​ភាសា ៖ ភាសា​អង់គ្លេស បារាំង និង​ភាសា​ចិន ព្រមទាំង​មានការ​ផ្តល់​ជូន​នូវ​ទឹកបរិសុទ្ធ ភេសជ្ជៈ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ការ​រៀបចំ​វេទិកា​ទេសចរណ៍​នេះ គឺ​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​កម្សាន្ត និង​ស្វែង​យល់​ពី​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​ខ្មែរ​។

លោក​បាន​បញ្ជាក់​ថា ការ​រៀបចំ​វេទិកា​ទេសចរណ៍​សម្រាប់​អង្គុយ​ទស្សនាការ​ប្រណាំងទូក​នៅ​មុខ​ព្រះ​រម​រាជវាំង​នេះ ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តជាតិ​ឱ្យមក​កម្ពុជា​កាន់តែ​ច្រើន ជា​ពិសេស​លើកទឹកចិត្ត​ដល់​ជនបរទេស​ស្វែង​យល់​វប្បធម៌​ខ្មែរ​ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ