ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស បង្ហាញជំនឿចិត្តខ្ពស់ក្នុងការ​ដណ្តើមម្កុដ Miss Teen Icon International 2026

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​ផេ​ក​ផ្លូវការ​កម្មវិធី Miss Teen Icon International ២០២៦ បាន​បង្ហាញ​ប្រទេស​ចំនួន​៤​ចុង​ក្រោយ ដោយនៅ​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ផង​ដែរ ដែល​អាច​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ខាងលើ​នេះ សម្រាប់​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា ល្អ ហួស បាន​បង្ហាញ​អារម្មណ៍​ហាក់​មិន​មាន​បញ្ហា​អ្វី​សម្រាប់​នាង​ឡើយ បើ​ទោះបីជា​ប្រទេស​ណា​ធ្វើ​ជា​ម្ចាស់​ក៏​ដោយ ដ្បិត​នាង​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ សម្រាប់​ដណ្តើម​ម្កុដ​មួយ​នេះ ។

ក្នុង​៤​ប្រទេស​ដែល​អាច​ទទួល​បាន​សិទ្ធ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត Miss Teen Icon International ២០២៦ នេះ​មាន​ដូច​ជា សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី និង ថៃ ដែល​ចំណោម​ប្រទេស​ទាំង​៤​នេះ​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ត្រៀម​ទទួល​បវរកញ្ញា​មក​ពី​ជុំវិញ​ពិភពលោក ។

យ៉ាងណា​ក៏​ដោយ​ក្នុង​ពេល​ដែល​ចំណោម​ប្រទេស​ទាំង​៤ ក៏​មាន​ប្រទេស​ថៃ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​កម្ពុជា​អាច​នឹង​ទទួល​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ដែរ​នោះ ល្អ ហួស ក៏​បាន​បញ្ចេញ​អារម្មណ៍​ថា ប្រទេស​ណា​ជា​ម្ចាស់ផ្ទះ​នោះ​គឺ​មិន​សំខាន់​ឡើយ ដ្បិត​​នាង​បាន​ត្រៀមខ្លួន​រួចរាល់​យ៉ាង​ល្អ សម្រាប់​ការ​ប្រកួតប្រជែង​យក​ម្កុដ​មួយ​នេះ ។

ជូ​រី ល្អ ហួស បាន​គូសបញ្ជាក់​ថា ប្រទេស​ណា​ដែល​ជា​ម្ចាស់ផ្ទះ​មិន​សំខាន់​នោះ​ទេ សំខាន់​កូនស្រី​កម្ពុជា​ម្នាក់​នេះ​បាន​ត្រៀមខ្លួន​រួចរាល់ នៅ​ក្នុង​ការ​ទៅ​ដណ្ដើម​យក​មកុដ មក​ជូន​ប្រទេស​កម្ពុជា​ជា​លើក​ទី​ពីរ ដាវ​កម្ពុ​ជាមួយ​ដើម​នេះ មុត​និង​ស្រួច​បន្តិច​ហើយ ព្រោះ​សំលៀង​យូរ​ដែរ ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​លើក​ឡើង​ពី ល្អ ហួស ខាងលើ​នេះ​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​លើកទឹកចិត្ត កម្លាំងចិត្ត និង​ការ​គាំទ្រ​ទៅ​កាន់​រូប​នាង ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួតប្រជែង​ម្កុដ Miss Teen Icon International ២០២៦ ខ​ណះ​ពេល​ដែល​គេ​ក៏​បាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ចំពោះ ល្អ ហួស ដោយសារ​តែ​នាង​មាន​លក្ខ​ណះ​គ្រប់​បែប​យ៉ាង ។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​តំណាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​កម្មវិធី Miss Teen Icon International នា​ឆ្នាំ​នេះ ល្អ ហួស បាន​សម្តែង​ក្តី​រីករាយ និង​សន្យា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការ​ប្រកួតប្រជែង​មួយ បើ​ទោះបី​ឆ្នាំ​នេះ រាល់​បេក្ខភាព​ដែល​ប​ញ្ចូ​ន​មក​ពី​បណ្តាល​ប្រទេស​ផ្សេង​ៗ​មក​ប្រកួត សុទ្ធតែ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ក៏​ដោយ ។

ជាមួយនឹង​ការ​ត្រៀមខ្លួន​នេះ​ដែរ ល្អ ហួស ក៏​បាន​ប្រកាស​ពី​ការ​ឈុត​ដែល​ខ្លួន​បាន​ត្រៀម​ទុក​ផង​ដែរ ក្នុង​នោះ​មាន ១០ Gown ត្រៀម​ទុក​សម្រាប់ វគ្គ preliminary និង វគ្គ Final ​ហើយ​ឈុត​Fashion ប្រចាំ​ថ្ងៃ ១៥០ ឈុត​ និង​ឈុត​តំណាង​ជាតិ ត្រៀម​២ ឈុត​ ២ ទម្រង់​ខុស​គ្នា ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ចូល​ប្រកួតប្រជែង​ក្នុង​វិស័យ​បវរកញ្ញា ល្អ ហួស ធ្លាប់​បាន​ទទួល​ជោគជ័យ​ជាមួយនឹង​ការ​គ្រង​ម្កុដ​ចំនួន​៣​កម្មវិធី​រួច​មក​ហើយ ក្នុង​នោះ​មាន Misspreteen Cambodia 2023 Misspreteen junior idol world 2024 និង Missteen Cambodia 2025 ៕