ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង បាន មុន្នីល័ក្ខ ចេញមុខបកស្រាយជុំវិញករណីបុរសម្នាក់ បង្ហោះសារ និង​រូបភាព អះអាងថា​មានទំនាក់ទំនងស្នេហាជាមួយនាង​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ បាន មុន្នី​ល័​ក្ខ បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​មហាជន​ចំពោះ​ករណី​បុរស​ម្នាក់​ដែល​តែងតែ​បង្ហោះ​រូបភាព​របស់​នាង​លើ​បណ្តាញ​ដោយ​ភ្ជាប់​សំ​ណេ​រ​ដោយ​អះអាង​ថា រូប​នាង​មាន​ទាក់​ទំនង​ស្នេហ៍ ឬ​ជា​ភរិយា​ជាដើម ។​ល​។

បញ្ជៀ​សការ​យល់​ច្រឡំ តារា​ស្រី​រូប​នេះ​បាន​គូសបញ្ជាក់​ថា ការ​លើក​ឡើង​ពី​បុរស​ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Sokhom Penn នេះ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ ត្បិត​នាង និង​បុរស​រូប​នេះ​មិន​ដែល​ស្គាល់គ្នា​ពី​មុន​មក​នោះ​ឡើយ ខ​ណះ​ពេល​ដែល​នាង​ចាត់​ទុក​សកម្មភាព​នេះ​ធ្វើ​អោយ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​នាង ហើយ​បង្ក​អោយ​មានការ​យល់​ច្រឡំ​ពី​សំណាក់​មហាជន ។

ជាមួយនឹង​ការ​ចេញ​មុខ​បដិសេធ​នា​ពេល​នេះ បាន មុន្នី​ល័​ក្ខ ក៏​បាន​ធ្វើការ​ព្រមាន​ទៅ​កាន់​បុរស​រូប​នេះ​អោយ​លុប​ចោល​ទាំងអស់​រាល់​អ្វី​ដែល​បាន​បង្ហោះ​ពាក់ព័ន្ធ​រូប​នាង​ដែល​មិន​ពិត បើ​មិន​ដូច្នេះ​ទេ​នាង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។

តាម​រយះ​បណ្តាញ​សង្គម​តារាចម្រៀង​នាង បាន មុន្នី​ល័​ក្ខ បាន​បង្ហោះ​សំ​ណេ​រថា នាង​ខ្ញុំ​សូម​ចេញ​មុខ​ធ្វើការ​បំភ្លឺ​ជុំវិញ​ការ​ផុស​រូបភាព និង​សារ​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ដោយ​គណនី​/Fb​ឈ្មោះ “Sokhom Penn” ដែល​បាន​យក​រូបថត​របស់​នាង​ខ្ញុំ​ទៅ​បង្ហោះ និង​សរសេរ​ខ្លឹមសារ​ប្រឌិត​បង្កើត​រឿង​មិន​ពិត​ថា​មាន​ទំនាក់ទំនង​ស្នេហា ឬ​ជា​គូស្នេហ៍​ជាមួយ​រូប​នាង​ខ្ញុំ​។

នាង​ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​៖ “​នាង​ខ្ញុំ និង​ម្ចាស់​គណនី​/Fb​ខាងលើ មិន​ដែល​ស្គាល់គ្នា​តាំងពី​មុន​មក​ទេ ហើយ​ក៏​គ្មាន​ទំនាក់ទំនង​អ្វី​ទាល់តែ​សោះ​”​។

នាង​បន្ត​ថា ការ​សរសេរ និង​យក​រូបភាព​នាង​ខ្ញុំ​ទៅ​បង្ហោះ​បែប​នេះ គឺជា​រឿង​មិន​ពិត​ទាំងស្រុង និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស ថ្លៃថ្នូរ និង​អារម្មណ៍​របស់​នាង​ខ្ញុំ ព្រមទាំង​ធ្វើ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​។

នាង​បញ្ជាក់​ថា កន្លង​មក Admin Page របស់​នាង​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​ម្ចាស់​ទំព័រ ខាងលើ​រួច​មក​ហើយ ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​ចេញ និង​បញ្ឈប់​សកម្មភាព​រំលោភសិទ្ធិ​បុគ្គល​បែប​នេះ​។ យ៉ាងណាមិញ គាត់​នៅ​តែ​បន្តសកម្មភាព​ដដែល​ៗ​។
អាស្រ័យ​ហេតុនេះ នាង​ខ្ញុំ​សូម​៖

១-សំណូមពរ​យ៉ាង​ទទូច​ដល់​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​លោក អ៊ុំ​/​ម្ចាស់​គណនី Sokhom Penn មេត្តា​ជួយ​អន្តរាគមន៍ ណែនាំ ឬ​មើលថែ​ទាំ​គាត់​ផង ប្រសិនជា​នៅ​ក្នុង​ករណី​គាត់​មាន​បញ្ហា​សុខភាព​ស្មារតី ឬ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​លើ​បណ្តាញ​សង្គម ដើម្បី​ចៀសវាង​ការ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ​បន្ត​ទៀត​។

២-ស្នើ​ឲ្យ​លុប​រាល់​រូបភាព និង​សារ​ប្រឌិត​ទាំងនោះ​ចេញ​ជា​បន្ទាន់​។
ប្រសិនបើ​នៅ​តែ​បន្ត​រំលោភ​បំពាន និង​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​ការ​ខូចខាត​ដល់​កិត្តិយស​នាង​ខ្ញុំ​ទៀត​នោះ នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ដោយ​មិន​លើកលែង​ឡើយ​។

សូម​អរគុណ​ដល់​ប្រិ​យ​មិត្ត និង​បងប្អូន​ទាំងអស់​ដែល​បាន​យល់​ស្រប និង​តែងតែ​ជួយ​បារម្ភ និង​គាំទ្រ​នាង​ខ្ញុំ​កន្លង​មក ៕

Screenshot
Screenshot
    Screenshot