ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ! ម្រាមដៃ​ទាំង​៥ នឹង​ប្រាប់​អ្នក​​ពី​ផ្លូវ​​អាពាហ៍ពិពាហ៍​របស់​អ្នក

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នកផ្លូវ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ខាង​មុខ ដោយ​គ្រាន់តែ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ចំណោម​ម្រាមដៃ​ទាំង​៥ តើ​អ្នក​នឹង​ពាក់ចិញ្ចៀន​ជាទី​ស្រឡាញ់​របស់​អ្នក​ក្នុង​ដៃ​ណា​ទៅ? ១-មេដៃ ៖ ប្រសិនជា​អ្នក​ពាក់​លើ​មេដៃ​របស់​អ្នក គំនិត​របស់​អ្នក​គឺ​សាមញ្ញ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នកផ្លូវ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ខាង​មុខ ដោយ​គ្រាន់តែ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ចំណោម​ម្រាមដៃ​ទាំង​៥ តើ​អ្នក​នឹង​ពាក់ចិញ្ចៀន​ជាទី​ស្រឡាញ់​របស់​អ្នក​ក្នុង​ដៃ​ណា​ទៅ?

១-មេដៃ ៖ ប្រសិនជា​អ្នក​ពាក់​លើ​មេដៃ​របស់​អ្នក គំនិត​របស់​អ្នក​គឺ​សាមញ្ញ ដោយ​អ្នក​តែង​​មើល​ធ្លុះ​រឿង​មួយ​ចំនួន​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មើលឃើញ​គោលដៅ អ្នក​នឹង​ផ្តោតអារម្មណ៍​ទៅ​លើ​គោលដៅ​នោះ​។ ដូចនេះ អាពាហ៍ពិពាហ៍​អ្នក​អាច​ដើរទៅ​មុខ​បាន​យូរ និង​វែង​ឆ្ងាយ ហើយ​មាន​មនុស្ស​ម្នាក់​ព្រម​ស្រឡាញ់ និង​មើលថែ​ទាំ​អ្នក​អស់​មួយ​ជីវិត​។

២-ចង្អុលដៃ ៖ បើ​អ្នក​ពាក់​លើ​ដៃ​ចង្អុល អ្នកជា​បុគ្គល​ដែល​ម៉ត់ចត់​ក្នុង​ស្នេហា​។ អ្នក​មិន​ទៅ​គិត​វែង​ឆ្ងាយ​ពី​រឿង​អនាគត​ទេ ដោយពេល​ស្រឡាញ់​នរណា​ម្នាក់ គឺ​តែង​ទុក​ក្នុង​ចិត្ត​។ ការ​សប្បាយចិត្ត និង​ទុក្ខសោក​របស់​អ្នក​គឺ​ស្ថិត​ទៅ​លើ​រឿង​ស្នេហា​។ ដូចនេះ បើ​អ្នក​ចាប់ចិត្ត​ទៅ​លើ​នរណា​ម្នាក់​ហើយ អ្នក​នឹង​ប្រើ​ជីវិត​របស់​អ្នក​ទៅ​ស្រឡាញ់​គេ ដោយ​អាច​លះបង់​គ្រប់យ៉ាង​។

៣-ដៃ​កណ្តាល ៖ ប្រសិនជា​អ្នក​ជ្រើសរើស​ពាក់​លើ​ដៃ​កណ្តុរ អ្នកជា​បុគ្គល​ដែល​មាន​ចរិត​រ៉ូ​មែន​ទិច ដោយ​ក្នុង​ចិត្ត​អ្នក​តែង​មាន​សុភមង្គល​តូច​ៗ​ជា​ច្រើន​។ នៅ​ពេល​ដែល​អ្នក​ប្រទះ​នឹង​បុរស​ដែល​អ្នក​ស្រឡាញ់ អ្នក​នឹង​ប្រាប់​គេ​ពី​ភាព​រ៉ូ​មែន​ទិច​របស់​អ្នក ដោយ​សង្ឃឹមថា គេ​ជា​ព្រះរាជបុត្រ​របស់​អ្នក​។

៤- ដៃ​នាង ៖ បើ​អ្នក​ពាក់ចិញ្ចៀន​នោះ​លើ​ដៃ​នាង​របស់​អ្នក មាន​ន័យ​ថា អ្នកជា​បុគ្គល​ដែល​​ខ្វះ​អារម្មណ៍​សុវត្ថិភាព ដោយ​តែង​សង្ស័យ​គ្រប់​រឿង​។ ជា​ពិសេស អ្នក​ស្រឡាញ់​ខ្លួន​អ្នក​ជាង​អ្នក​ដទៃ​។

៥-កូនដៃ ៖ ប្រសិនជា​អ្នក​ពាក់​លើ​កូនដៃ​របស់​អ្នក មាន​ន័យ​ថា អ្នកជា​បុគ្គល​ដែល​មាន​ចរិត​​រឹងរូស​។ នៅ​ពេល​ដែល​អ្នក​ជួបនឹង​បុរស​ដែល​មាន​ចរិត​ផ្ទុយ​នឹង​អ្នក នោះ​អាពាហ៍​ពិពាហ៍​របស់​អ្នក​នឹង​អាច​ដើរ​បាន​យូរ (​ប្រភព​ពី​៖ Health.com.kh)៕ (​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ