ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់ រួម​នឹង​អាវុធ​ខ្លី​ស៊េរី​ទំនើប​១​ដើម


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​ចាប់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់ ដោយ​ដកហូត​បាន​អាវុធ​ខ្លី​ស៊េរី​ទំនើប​១​ដើម រួម​ជាមួយ​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ រួម​មាន ១-​ឈ្មោះ អៀង ម៉េ​ង​ហៀ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជន​នេះ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ខ្លី​ម៉ា​កឡុក​១​ដើម ហើយ​ត្រូវ​នគរបាល​ដកហូត​។

២-​ឈ្មោះ វ៉ែន វៀន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ខាងលើ មាន​ថ្នាំ​១​កញ្ចប់​តូច ។ ៣-​ឈ្មោះ យឿ​ង ស្រឹប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ។ ៤-​ឈ្មោះ ឈិ​ត សុ​លៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​៣ ។ ៥-​ឈ្មោះ ជ័យ ផា​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៦ – ឈ្មោះ មាស សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជន​ទាំង​៥​នាក់ គឺជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ខាងលើ​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​មិន​ឲ្យ​កើត​មាន​។ ខណៈនោះ​ក៏​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​មក​ថា មាន​ជនសង្ស័យ​១​ក្រុម​កំពុង​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​យ៉ាង​សកម្ម ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍ ថេ​ង កុសល ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង​។​

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម ពី​ជនសង្ស័យ​ឈ្មោះ​អៀង​ម៉េ​ង​ហៀ​ង ដែល​ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន រួម​ជាមួយ​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ​មួយ​ជំ​ហ៊ាន មុន​នឹង​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ