ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបុក​ស្រូវ​ថ្មី​ប្រហើរ​ក្លិន​ឈ្ងុយ​លើ​ដី​ស្រុក​សេ​សាន

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រហើរ​ក្លិន​ឈ្ងុយ​ពី​អំបុក​ស្រូវ​ថ្មី លើ​ដី​ស្រុក​សេ​សាន បាន​ដាស​អារម្មណ៍​មនុស្ស​ម្នា​ជា​ច្រើន​បង្កើត​នូវ​ការ​ជួបជុំ​សប្បាយ​ក្អាកក្អាយ​ជាមួយ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ព្រម​គ្នា​អបអរ​សារ​ទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ…

ខេត្តស្ទឹងត្រែង ៖ ប្រហើរ​ក្លិន​ឈ្ងុយ​ពី​អំបុក​ស្រូវ​ថ្មី លើ​ដី​ស្រុក​សេ​សាន បាន​ដាស​អារម្មណ៍​មនុស្ស​ម្នា​ជា​ច្រើន​បង្កើត​នូវ​ការ​ជួបជុំ​សប្បាយ​ក្អាកក្អាយ​ជាមួយ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ព្រម​គ្នា​អបអរ​សារ​ទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ខាង​មុខ​ផង​ដែរ​។

លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន រួម​មន្ត្រី​គ្រប់​ជាន់ ថ្នាក់​នៅ​ស្រុក​សេ​សាន បាន​ប្រមូលផ្តុំ​គ្នា រួម​ទាំង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចុះ​ច្រូតកាត់​ស្រែ​ស្រូវ​ថ្មី បន្ទាប់​មក​លោក​បាន​បង្កើត​នូវ​សកម្មភាព​ប្រពៃណី​ដោយ​មាន​អ្នកខ្លះ​បូត​ស្រូវ អ្នកខ្លះ​លីង​ស្រូវ អ្នកខ្លះ​កាន់​អង្រែ​ដាល អំបុក​ក្នុង​ត្បាល អ្នកខ្លះ​រៀបចំ​ផ្លែ​ចេកទុំ ។

ឯ​អ្នកខ្លះ​ទៀត​រៀបចំ​ផ្លែ​ដូងខ្ចី ដែល​ស្ថិត​ក្នុង​សកម្មភាព​នោះ​សបញ្ជាក់​ពី​សន្តិភាព សេរីភាព គ្រប់យ៉ាង​ដែល​កម្ពុជា​កំពុង​មាន និង​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​រុងរឿង​នា​បច្ចុប្បន្ន ហើយ​នា​ថ្ងៃ​៩ វិច្ឆិកា សាលាស្រុក​រៀបចំ​នូវ​កម្មវិធី​ពេញលេញ​រួម​នឹង​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ