ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់ហន់​មិន​ចាំ​ស្អែក​…​ម្ចាស់​ដេញ​តាម​ទាន់ ក្រឡាប់​បត់​.​ក​អស់​ជីវិត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​នឹង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ចំណុច​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ករណី​ចោរ​លួច​រថយន្ត​ម្នាក់…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​នឹង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ចំណុច​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ករណី​ចោរ​លួច​រថយន្ត​ម្នាក់ បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​បាក់​ក​ស្លាប់​នៅ​កន្លែង ខណៈ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​ម្ចាស់​ដេញ​ទាន់ ។ សេចក្តី​រាយ​ការ​បឋម ភ្លាម​នោះ​គេ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ចោរលួច​រថយន្ត​នោះ​នៅឡើយ​ទេ តែ​សាកសព​ត្រូវ​បាន​សមត្ត​កិច្ច នឹង​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត ដើម្បី​ធ្វើ​ពិនិត្យ និង​កោសល​វិច័យ​ស្រាវជ្រាវ​រក​អា​ស​យ​ដ្ឋា​ន​ច្បាស់លាស់ ។

គ្រាន់តែ​ជំហាន​ដំបូង​ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពាក់អាវ​យឺត​ដៃ​ខ្លូ​ន​ព​ណ៍​ខ្មៅ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​នោះ​មានឈ្មោះ ស៊ន ម៉ាច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងកាត់ដេរ មាន​ទីលំនៅ​ភូមិ​ជ័យ​ធំ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។ សម្ភារ​ខូចខាត​រថយន្ត​១​គ្រឿង ម៉ាក​CRV ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Q-8086 ។

ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា ជា​ទម្លាប់​រៀងរាល់ថ្ងៃ​ខ្លួន​បាន​ទុក​រថយន្ត​នៅ​មុខ​ផ្ទះ និង​តែងតែ​អង្គុយ​លេង​រហូត​យប់​បន្តិច​បាន​ចូល​សម្រាក ទើប​នៅ​ថ្ងៃ​ទី​៦ ខែ​វិ​ច្ឆិ​កា វេលា​ម៉ោង ១១ នឹង​៣០​នាទី​យប់ ខ្លួន​បាន​ចូល​ទៅ​ដេក​ហើយ​ក៏​លង់លក់​ទៅ ។

លុះដល់​វេលា​ម៉ោង​២ នឹង​២០​នាទី ឈាន​ចូល​ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ខ្លួន​(​ជន​រង​គ្រោះ )​បានឮ​សំឡេង​បញ្ឆេះ​រថយន្ត ពេល​នោះ​ខ្លួន​បាន​ចេញពី​ក្នុងផ្ទះ​ទៅ​មេី​ល ស្រាប់តែ​ឃើញ​រថយន្ត​របស់​ខ្លួន ត្រូវ​ចោរលួច​បើក​ចេញពី​មុខ​ផ្ទះ ឆ្ពោះទៅ​ទិស​ខាងលិច​សំដៅ​ទៅ​ឃុំ​រកា​ជ​ន្លឹ​ង បាន​ប្រហែល ៣០០ ម៉ែត្រ បាត់​ទៅ​ហើយ ។

ឃើញ​ដូច្នោះ​ខ្លួន​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋ បាល​ជ័យ​ធំ ទាំង​កណ្តាល​អា​ធ្រា​ត្រ ពេល​នោះ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍ និង​ខ្លួន​(​ជន​រង​គ្រោះ​)​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ និង​បាន​ជិះ​ហួស​ដល់​ស្ពាន​ប៉ាន់​ណោ ប្រហែល​២៥០​ម៉ែត្រ ស្រាប់តែ​ឃើញ​រថយន្ត​របស់​ខ្លួន ត្រូវ​ចោរ​បើក​ទម្លាក់​ពីលើ​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់ លុះ​ពេល​ខ្លួន និង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​មើល ឃើញ​អ្នកបើកបរ ដែល​គេ​ដឹង​ថា​ជា​ចោរលួច​រថយន្ត​នោះ​បាក់​.ក និង​ស្នាម​របួស​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង ហើយ​រថយន្ត​ខូចខាត​យ៉ាងដំណំ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ