ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah ត្រូវ​បាន​គេ​មើល​រំលង​សម្រាប់​តំណែង​កា​ពី​ទែន​ក្រុម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា មាន​ភាព​ច្របូកច្របល់​មួយទៀត​នៅ​ក្នុង​ទំនាក់ទំនង​ប្រេះស្រាំ​រវាង Mohamed Salah និង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប បន្ទាប់​ពី​តារា​ហង្ស​ក្រហម Liverpool…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា មាន​ភាព​ច្របូកច្របល់​មួយទៀត​នៅ​ក្នុង​ទំនាក់ទំនង​ប្រេះស្រាំ​រវាង Mohamed Salah និង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប បន្ទាប់​ពី​តារា​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​គេ​មើល​រំលង​ចំពោះ​តំណែង​កា​ពី​ទែន​ក្រុម​ជម្រើសជាតិ​។

Salah និង សមាគម​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប បាន​ឆ្លងកាត់​ទំនាក់ទំនង​ប្រេះស្រាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ ហាកបីដូចជា​ត្រូវ​បាន​គេ​បំបិទ​មិន​ឱ្យធ្វើ​ជា​កា​ពី​ទែន​ក្រុម​។

យោង​តាម​គេហទំព័រ Liverpool Echo បានឱ្យ​ដឹង​ថា Ahmed Fathi នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ធ្វើ​ជា​កា​ពី​ទែន​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប បន្ទាប់​ពី​ខ្សែការពារ​ជើង​ចាស់​រូប​នេះ​បាន​បដិសេធ​មិន​ចោល​តួនាទី​របស់​ខ្លួន​។

លោក Hossam El-Badry ដែល​ជា​គ្រូបង្វឹក ដែល​បាន​ទទួល​តួនាទី​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ប្រកួត Africa Cup of Nations បាន​បញ្ជាក់​ថា Salah នឹង​មិនមែន​ជា​ប្រធាន​ក្រុម​ថ្មី​ទេ​នៅ​ថ្ងៃ​ខាង​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​សម្រេចចិត្ត​ជ្រើសរើស​កា​ពី​ទែន គឺជា​តួនាទី​របស់​គ្រូបង្វឹក​។ វា​គ្មាន​បញ្ហា​អ្វី​រវាង Salah និង Fathi ទេ​។ តែ​មក​ពី​យើង​គិត​ថា តំណែង​កា​ពី​ទែន​នឹង​ធ្លាក់​ទៅ​លើ​កីឡាករ​ចាស់​ជាងគេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Salah គឺជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​លំដាប់​ទី​៣ របស់​អេ​ហ្ស៊ី​ប​ដោយ​រកបាន ៤១​គ្រាប់​ក្នុង ៦៧ ប្រកួត ដែល​ទទួលស្គាល់​ដោយ FIFA សម្រាប់​ក្រុម​យក្ស​អាហ្វ្រិក​ខាងជើង ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ