ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​ជាប់​ចិត្តនឹង​កាម​ហួសប្រមាណ

4 ឆ្នាំ មុន

អ្នកមាន​បញ្ញា​តិច​រមែង​គិត​ខ្វល់ខ្វាយ​តែ​ក្នុង​រឿង​សេពកាម​ជ្រុល​ជ្រប់​ជាប់ចិត្ត​មិន​ចេះ​ជិនណាយ​ហើយ​តែង​មាន​តម្រូវការ​មិន​ចេះ​គ្រប់ រហូត​ងើបមុខ​មិន​រួច ដែល​ការ​បរិភោគ​កាម​បែប​នេះ​ជា​ហេតុ​នាំ​ឱ្យ​អាប់​សិរី​ទៅ​វិញ​ទេ ។ អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា បុគ្គល​ដែល​ងប់​ង​ល់​ក្នុង​កាម​ហួសប្រមាណ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ដុត​រោល​ចិត្តច្រើន ព្រោះតែ​ជា​អ្នក​រវល់​ក្នុង​រឿង​ឥតប្រយោជន៍​បែប​នេះ…

អ្នកមាន​បញ្ញា​តិច​រមែង​គិត​ខ្វល់ខ្វាយ​តែ​ក្នុង​រឿង​សេពកាម​ជ្រុល​ជ្រប់​ជាប់ចិត្ត​មិន​ចេះ​ជិនណាយ​ហើយ​តែង​មាន​តម្រូវការ​មិន​ចេះ​គ្រប់ រហូត​ងើបមុខ​មិន​រួច ដែល​ការ​បរិភោគ​កាម​បែប​នេះ​ជា​ហេតុ​នាំ​ឱ្យ​អាប់​សិរី​ទៅ​វិញ​ទេ ។

អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា បុគ្គល​ដែល​ងប់​ង​ល់​ក្នុង​កាម​ហួសប្រមាណ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ដុត​រោល​ចិត្តច្រើន ព្រោះតែ​ជា​អ្នក​រវល់​ក្នុង​រឿង​ឥតប្រយោជន៍​បែប​នេះ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​ត្រូវ​ប្រយ័ត្ន​ក្នុង​សេចក្ដី​ស្រឡាញ់​ពេញចិត្ត​ខុស​ទំនង ការ​ស្រឡា​ញ់​ជ្រុល​ជ្រប់​ងើបមុខ​មិន​រួច​បែប​នេះ​រមែង​ក្លាយទៅជា​ការ​បៀតបៀន​ទាំង​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង រក​សេច​ក្តីសុខ​មិនឃើញ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ