ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងភ្លេចចាក់សោបន្ទប់ ស្រាប់តែ​យប់​ឡើង​ចូលទៅ​ចាប់ផ្អើល​បន្ទប់ជួល​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​មិន​បាន​សំរេច ហើយ​ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​របស់​ក្មេង​ស្រី​រង​គ្រោះ ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត…

ខេត្តកំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​មិន​បាន​សំរេច ហើយ​ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​របស់​ក្មេង​ស្រី​រង​គ្រោះ ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ជនសង្ស័យ​ឈ្មោះ​ចេ​ង​សា​វុ​ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​បៀកថ្នាំ​លាប​ផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជិត​បន្ទប់​ក្មេង​ស្រី​រង​គ្រោះ​ដែរ គឺ​ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ភេ​ន ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

តាម​ប្រភព​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា នាង​បាន​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ម្ដាយ និង​ប្អូន​តូច​ៗ​ចំនួន​២​នាក់​ទៀត ។ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ម្ដាយ​របស់​នាង​មិន​នៅ​នោះ​ទេ ព្រោះ​គាត់​ទៅ​លេង​ផ្ទះ​ជីដូន​នៅ​ឯ​ភ្នំ​វ​ល្លិ៍ ដោយ​ទុក​ប្អូន​តូច​ៗ២​នាក់​ឱ្យ​នៅ​ដេក​ជាមួយ​នាង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេលដេក​ជាមួយ​ប្អូន​តូច​ៗ​នោះ នាង​ភ្លេច​ចាក់សោ​ទ្វារបន្ទប់​ ​ស្រាប់តែ​ជនសង្ស័យ​ដែល​ស្នាក់​នៅ​បន្ទប់​ជិត​នោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង ហើយ​ក៏​មានការ​ប្រវាយប្រតប់​គ្នា ដោយ​ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​នាង​ដែរ តែ​នាង​បាន​រើបំរះ និង​ស្រែក​អោយ​គេ​ជួយ ទើប​មានការ​ភ្ញាក់ផ្អើល​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង​ទាំង​យប់​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នេះ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​កំពត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​បន្ថែម​និង​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ