សហរដ្ឋអាមេរិក ៖ អាជ្ញាធរតំបន់CITRUSរដ្ឋផ្លរីដាបានបដិសេធសំណើរជាវកាសែត ញូវយ៉កថែម សម្រាប់បណ្ដាបណ្ណាល័យរដ្ឋរបស់តំបន់នោះ ដោយលើកហេតុផលដូចប្រធានាធិបតីលោកដូណាល់ត្រាំដែលចោទប្រកាន់កាសែតនេះថា ផ្សាយព័ត៌មានក្លែងក្លាយFAKE NEWS។
ទឹកប្រាក់ប្រចាំឆ្នាំសម្រាប់ជាវកាសែតនោះដែលមានប្រមាណជា២៧០០ដុល្លារ អាជ្ញាធម៌តំបន់នោះបដិសេធមិនបង់។ លោកJIMMIE SMITHសមាជិកមួយរូបរបស់BOARD OF COUNTY COMMISSIONERSថ្លែងថា ហេតុអីយើងចាំបាច់ត្រូវចំណាយប្រាក់ឲ្យមេបិសាចនោះ? តើយើងពិតជាត្រូវការជាវកាសែតញូវយ៉កថែមប្ញុ0x017d7 FAKE NEWS!! ខ្ញុំមិនចូលចិត្តកាសែតនេះទេ។ ខ្ញុំមិនយល់ស្របជាមួយការជាវកាសែតនេះព្រោះមិនចូលចិត្ត មកពីជាFAKE NEWS។
ចំណែកសមាជិកម្នាក់ទៀតរបស់ស្ថាប័ននោះ លោកSCOTT CARNAHANនិយាយថា គេអាចយកប្រាក់ជាវកាសែតនោះទៅធ្វើអ្វីផ្សេង។ ខ្ញុំគាំទ្រលោកដូណាល់ត្រាំ។
តំបន់CITRUSចំណាយប្រាក់ក្នុងមួយឆ្នាំៗប្រមាណជា៣០០០ដុល្លារដើម្បី់ជាវកាសែតនិមួយៗ សម្រាប់បណ្ណាល័យសាធារណៈទាំង៤របស់តំបន់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ