ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​២​គូ​នាំ​គ្នា​សម្ងំ​ក្នុង​ខ្ទម​តែ​មួយ អ្នក​ភូមិ​ដឹង​រាយការណ៍​ផ្អើល​សមត្ថកិច្ច​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​​នារី​២​នាក់​ដែល​ជា​គូសង្សារ​នឹង​គ្នា ហើយ​គ្មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ​បាន​នាំ​គ្នា​សង់​ខ្ទម​តូច​មួយ​នៅ​ជាប់​របង​ដី​ឡូ​ត៍​មួយ​កន្លែង​ស្នាក់​នៅ​ជុំ​គ្នា និង​បាន​សេព​គ្រឿងញៀន​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ខ្ទម​នោះ លុះ​អ្នក​ភូមិ​ដឹង​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់ ហើយ​នាំ​ទៅ​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ប្រតិបត្តិការ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​​នារី​២​នាក់​ដែល​ជា​គូសង្សារ​នឹង​គ្នា ហើយ​គ្មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ​បាន​នាំ​គ្នា​សង់​ខ្ទម​តូច​មួយ​នៅ​ជាប់​របង​ដី​ឡូ​ត៍​មួយ​កន្លែង​ស្នាក់​នៅ​ជុំ​គ្នា និង​បាន​សេព​គ្រឿងញៀន​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ខ្ទម​នោះ លុះ​អ្នក​ភូមិ​ដឹង​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់ ហើយ​នាំ​ទៅ​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ប្រតិបត្តិការ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ​នោះ រួម​មាន ១-​ឈ្មោះ សុង សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ ហ៊ឹ​ម យ៉ាង​កឺ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ ព្រឿ​ន ស្រី​ណុ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៤-​ឈ្មោះ អួត ស្រី​និ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​៤​នាក់​ស្នាក់​នៅ​ក្នុង​ខ្ទម​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ មិនដឹង​ថា​មក​ពី​ទីណា​នោះ​ទេ​បាន​នាំ​គ្នា​សង់​ខ្ទម​នៅ​ជាប់​របង​ដី​ឡូ​ត៌​ទំនេរ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្នាក់​នៅ​ជុំ​គ្នា ព្រមទាំង​សេព​គ្រឿងញៀន​ជា​រៀងរាល់ថ្ងៃ ទាំង​យប់ ទាំង​ថ្ងៃ និង​មិនឃើញ​ចេញពី​ខ្ទម​ទៅ​រកស៊ី​នោះ​​ទេ​​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​មើលឃើញ​ពី​ទ​ង្វើ​មិន​គប្បី​ខុសច្បាប់​បែប​នេះ ទើប​ពួក​គាត់​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ត្រួតពិនិត្យ​តែ​ម្ដង ក្នុង​គោលបំណង​ទប់ស្កាត់​រាល់​ភាព​អសន្តិសុខ​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​សេចក្តី​រាយ​ការ​ន៍​ខាងលើ​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បាន​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ ព្រមទាំង​ដកហូត​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ