ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ទាំង​៣​ប្រភេទ​កំពុង​ហ្វឹក​ហាត់​​រួម​គ្នា​ការពារ​សន្តិសុខ​តាម​ព្រំដែន (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ស​ប្តា​ហ៍​នេះ កម្លាំង​ទាំង​៣​ស្ថាប័ន​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា ដើម្បី​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​មាន​២​លើក​មក​ហើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ស​ប្តា​ហ៍​នេះ កម្លាំង​ទាំង​៣​ស្ថាប័ន​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា ដើម្បី​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​មាន​២​លើក​មក​ហើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​​ជា​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​ជា​មុន ដើម្បី​ទប់ស្កាត់​ក្រុម​ក្បា​ត់​ជាតិ​ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​១ បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ថា កងកម្លាំង​ទាំង​៣​ស្ថាប័ន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​កម្លាំង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទិស​ទី​១ បន្ទាយ​មាន​ជ័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា ។

លោក​បាន​បញ្ជាក់​ថា កម្លាំង​ទាំង​៣​ស្ថាប័ន ដែល​ហ្វឹកហ្វឺន​រួម​គ្នា គឺ​អង្គភាព​នីមួយ​ៗ​ត្រូវ​បាន​ធ្វើ​យុទ្ធ​ដំណើរ​ចេញពី​អង្គភាព​រៀង​ៗ​ខ្លួន ហើយ​មក​ជួបជុំ​គ្នា​នៅ​បរិវេណ​សាលា​ខេត្តបន្ទាយមានជ័យ និង​បន្ត​ចល័ត​ជុំវិញ​ខេត្ត ដើម្បី​បង្កើន​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិ​ភាព ក្នុង​អំឡុង​ស​ប្តា​ហ៍​នេះ​បាន​ធ្វើការ​ហ្វឹកហ្វឺន​បាន​២​លើក​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​នាយសេនាធិការ​យោធ​ភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា ការ​ហ្វឹកហ្វឺន​រួម​គ្នា​កងកម្លាំង​ទាំង​៣​ស្ថាប័ន ដែល​ឈរជើង​នៅ​ក្នុងភូមិ​សា​ស្ត​ខេត្តបន្ទាយមានជ័យ ដើម្បី​ពង្រឹងសមត្ថភាព​កងកម្លាំង​ការពារ​បូរណភាព​ទឹកដី និង​ការពារ​ព្រះ​មហាក្រ​ត្ស និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រជាពលរដ្ឋ ឱ្យ​មាន​សុខ​សន្តិភាព​ក្រោម​​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ