លោក​ស៊ី​ មាន​ទំនុកចិត្ត​ខ្ពស់​លើ​លោក​ស្រី ​ឡា​ម


ក្រុង​ហុងកុង ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​ពេល​ជួប​គ្នា​នៅ​ទីក្រុង​សៀង​ហៃ បាន​សម្ដែង​ទំនុកចិត្ត​ខ្ពស់​ចំពោះ​មេដឹកនាំ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម ក៏​ទោះបី​បាតុកម្មហិង្សា​នៅ​បន្ត​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​ក្ដី​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ក្រោយ​ពិព័រណ៍​នាំ​ចូល​ក្រុង​សៀង​ហៃ ដែល​បើក​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា លោក​ស៊ី​ជី​ន​ពីង​ក៏​អំពាវនាវ​ផង​ដែរ ឲ្យ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ប្រសិទ្ធភាព​នានា ដើម្បី​កែ​លម្អ​ជីវភាព​របស់​ប្រជាជន​ហើយ​ឲ្យ​មានការ​ចរចា​ជាមួយ​គ្រប់​ផ្នែក​នៃ​សង្គម​។

ប្រធានាធិបតី​ចិន​មាន​ប្រសាសន៍​ថា លោកស្រី​ឡា​ម​បាន​ដឹកនាំ​រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ជាមួយ​ការ​បំពេញ​បាន​ពេញលេញ​បណ្ដា​ភារកិច្ច​របស់​លោកស្រី ខិតខំ​ធ្វើ​ឲ្យ​សភាព​ការណ៍​មាន​ស្ថេ​រ​ភាព​និង​កែ​លម្អ​បរិយាកាស​សង្គម ហើយ​លោកស្រី​បាន​ធ្វើ​ការងារ​ដ៏​ច្រើន​។

លោក​ស៊ី​សម្ដែង​ទំនុកចិត្ត​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​កណ្ដាល ចំពោះ​លោកស្រី​ឡា​ម ហើយ​ដឹងគុណ​ដល់​ការងារ​របស់​លោកស្រី​និង​ក្រុម​ដឹកនាំ​របស់​លោកស្រី​។ តាម​ស៊ីន​ហួ​លោក​ស៊ី​កត់​សម្គាល់ថា កា​រប​ញ្ច្ច្​ប់​អំពើ​ហិង្សា​និង​ចលាចល​ព្រមទាំង​ស្ដារ​ឡើង​វិញ​នូវ​របៀបរៀបរយ នៅ​តែ​ជា​ភារកិច្ច​សំខាន់​បំផុត​សម្រាប់​ហុងកុង​បច្ចុប្បន្ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ