ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​សំខាន់​៤​ទទួល​ម៉ូតូ​ដឹក​សំរាម​ទំនើប​ត្រៀម​យុទ្ធនាការ​បុណ្យ​អ៊ុំ​ទូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ ដោយ​បាន​ឧបត្ថម្ភ នូវ​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​រាប់​សិប​គ្រឿង ដែល​អាច​បែន​ចាក់សំរាម​បាន​ដល់​ខណ្ឌ​ចំនួន​៤​ដែល​មមាញឹក​ខ្លាំង​ជាមួយ​ពិធីបុណ្យ​នេះ ។

ការ​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​ៗ ជូន​ខណ្ឌ​ទាំង​បួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

ខណ្ឌ​ដែល​ទទួល​បាន​ម៉ូតូ​ដឹក​សំរាម​ទំនើប​ៗ​នេះ​រួម​មាន ៖ ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង ដើម្បី​យក​ទៅ​ប្រគល់​ជូន​បន្ត ទៅ​គ្រប់​សង្កាត់​ទាំងអស់ នៃ​ខណ្ឌ​ទាំង​បួន​នេះ ខណៈ​ដែល​ខណ្ឌ​ទាំង​បួន សុទ្ធតែ​ជា​ខណ្ឌ​សំខាន់ ក្នុង​ការ​ត្រៀម​ប្រមូល​យក​សំរាម និង​សំអាត ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង និង​អនាម័យ​បរិស្ថាន ក្នុងអំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ធ្វើ​ឡើង នៅ​បណ្តោយ​មាត់ទន្លេ​មុខ​ព្រះ​បរម​រាជ្យ​វាំង ។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជា​ទិស​ដៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ប្រគល់​ជូន ម៉ូតូ​ដឹក​សំរាម​ទំនើប ដែល​អាច​បែន​ចាក់សំរាម​បាន​នេះ ទៅ​ប្រគល់​ជូន​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​ប្រគល់​បន្ត​អោយ​គ្រប់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុង​ការ​នាំ​យក​កាក់​សំណល ទៅ​ចាក់​ឬ​ប្រមូលផ្តុំ នៅ​ទីលាន​ចាក់សំរាម ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ការងារ ប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​អោយ​បាន​ល្អ​ប្រសើរ ចៀសវាង​ការ​ថ្នាក់​ថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​កន្លង​មក ខណៈ​ដែល​ក្រុមហ៊ុន ស៊ិ​ន ទ្រី​ទទួល​បន្ទុក​ក្នុង​ការ​ប្រមូល​សំរាម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ